នយោបាយ
ប្រមុខការទូតជប៉ុន និងចិន នឹងយកបញ្ហាជម្លោះដែនទឹក និងបញ្ហារុស្ស៊ី-អ៊ុយក្រែន មកជជែកពិភាក្សាគ្នានៅកម្ពុជា
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi គ្រោងនឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅថ្ងៃទី៤ ខែសីហា ខាងមុខនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Kyodo កាលពីចុងសប្ដាហ៍មុន។

បញ្ហាដែលរដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងលើកយកមកពិភាក្សានោះ គឺការល្បាតរបស់នាវាឆ្មាំសមុទ្រចិននៅក្នុងដែនទឹករបស់ជប៉ុនជុំវិញប្រជុំកោះ Senkaku និងសកម្មភាពយោធាកាន់តែខ្លាំងរបស់ចិននៅជិតដែនទឹកជប៉ុន។ ជាមួយគ្នានេះ បញ្ហាជម្លោះរបស់រុស្ស៊ី និងអ៊ុយក្រែន ក៏ជាប្រធានបទដែលប្រមុខការទូតជប៉ុន និងចិន អាចនឹងលើកមកជជែកគ្នាដែរ។
ជំនួបនេះ នឹងក្លាយជាកិច្ចសន្ទនាទល់មុខគ្នាលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន និងចិន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរនៅមុនខួបលើកទី៥០ នៃការធ្វើឲ្យមានប្រក្រតីភាពសម្រាប់ទំនាក់ទំនងទ្វេភាគីនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ក្រៅជំនួបជាមួយប្រមុខការទូតចិន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi គ្រោងនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin។ ជាមួយគ្នានោះ លោក Hayashi ក៏កំពុងពិចារណា ដើម្បីរៀបចំជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ផងដែរ។

គួរជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា នឹងមានវត្តមានចូលរួមដោយផ្ទាល់របស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Park Jin រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់