អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ជូនពរ​គណបក្ស​ប្រជាជន​កម្ពុជា ​​
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ជូនពរ​គណបក្ស​ប្រជាជន​កម្ពុជា ​​

Published

on

លោក រៀល ខេមរិន្ទ ដែល​គេ​ស្គាល់​ថា ជា​អតីត​តំណាងរាស្ត្រ​ អតីត​គណបក្ស សង្គ្រោះ​ជាតិ (CNRP) ​ បាន​ចេញមុខ​ជូនពរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស ក្នុង​ឱកាស​ខួប​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ ៧មករា ​។

លោក រៀល ខេមរិន្ទ បាន​លើកឡើងថា លោក​មិនមែន​មនុស្ស​របស់​គណបក្សប្រជាជន​ទេ ប៉ុន្តែ​លោក​គាំទ្រ​នូវ​អ្វីដែល​ត្រឹមត្រូវ​។លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មិនមែនជា​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ឯ​គណបក្ស​ប្រជា​ជនកម្ពុជា​ ក៏​មិនមែនជា​សត្រូវ​របស់ខ្ញុំ​ដែរ តែ​ខ្ញុំ​គាំទ្រ​នូវ​អ្វីដែល​ត្រឹមត្រូវ​ដោយ​តម្កល់​នូវ​ផលប្រយោជន៍​ជាតិ​ជាធំ ឈរលើ​ជំហរ ខ្មែរ​តែមួយ មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ សាមគ្គីភាព ឯកភាព​ជាតិ អធិបតេយ្យភាព និង​បូ​រណភាព​ទឹកដី ប្រឆាំង​ដាច់ខាត​ចំពោះ​ការ រំលោភបំពាន​ឈ្លានពាន​ទឹកដី​ពី​ពួក​បរទេស​”​។​

លោក រៀល ខេមរិន្ទ បញ្ជាក់ទៀតថា ” យើង​គ្រាន់​តែមាន​និន្នាការ​នយោបាយ​ខុសគ្នា តែ​យើង​មិន មែនជា​សត្រូវ និង​គ្នា​ទេ គឺជា​ឈាម​ខ្មែរ​តែមួយ ។ សូម​ជូនពរ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុងឱកាស​បុណ្យខួប ៧មករា ២០២១ នេះ​” ។​

សូមបញ្ជាក់ថា ទិវា​ជ័យជម្នះ ៧​មករា គឺជា​ទិវា​ប្រវត្តិសាស្ត្រ ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជ សាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា ឱ្យរស់​រានមានជីវិត​ឡើងវិញ​បាន​ទាន់ពេលវេលា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា គឺ​ឯករាជ្យ សេរីភាព ប្រជា​ធិ​បតេ​យ្យ និង​វឌ្ឍនភាព​សង្គម​។ ចាប់ផ្តើម​ពីថ្ងៃ​ជ័យជម្នះ​៧​មករា ប្រជាជន​កម្ពុជា បាន​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ ពុះពារ ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ការ​​រស់រាន​មានជីវិត​របស់ខ្លួន ស្តារ និង​កសាង ប្រទេស​​ឡើងវិញ​ពី​ចំណុច សូន្យ ធ្វើឲ្យមាន​ការផ្លាស់ប្តូរ រីកចម្រើន​ជា​ជំហានៗ រហូតមកដល់​បច្ចុប្បន្ន​នេះ​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services