ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖រយៈពេល៤៦ឆ្នាំ កម្ពុជាចេញដំណើរពីបាតដៃទទេ និងបញ្ហាប្រឈម រហូតរីកចម្រើនគួរជាទីមោទនៈ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម។ តាមឯកឧត្ដម ហ៊ុន ម៉ានី រយៈពេល៤៦ឆ្នាំ ប្រជាជាតិកម្ពុជា បានប្រែក្លាយខ្លួនពីបាតដៃទទេ និងបញ្ហាប្រឈម ទៅជាប្រទេសដែលរីកចម្រើនគួរជាទីមោទនៈ។
ក្នុងឱកាសនៃការអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម» នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកដល់ថ្ងៃជ័យជម្នះ៧ មករា (ខួបលើកទី៤៦) ដោយបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋដែលតែងតែចូលរួម គាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ ការពារ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដើម្បីជាប្រយោជន៍ជូនប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រយៈពេល៤៦ ឆ្នាំកន្លងមកនេះ ប្រជាជាតិកម្ពុជា បានដំណើរការចេញពីបាតដៃទទេ ហើយបានជួបប្រទះការប្រឈមជាច្រើន។ ថ្ងៃនេះ កម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជាច្រើន ក្នុងនោះ រដ្ឋបាលសាធារណៈកម្ពុជាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងពេលបច្ចុប្បន្ន។ ភាពជោគជ័យទាំងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងពុះពារអនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ទើបប្រទេសជាតិយើង ឈានមកដល់ចំណុចនេះ។
ជាផ្នែកមួយនៃការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការវិភាគមុខងារ ជាការងារអាទិភាពមួយដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំដឹកនាំតម្រង់ទិសយ៉ាងមោះមុត ក្នុងគោលដៅដើម្បីឱ្យយើងអាចវាយតម្លៃកម្លាំង ភាពធន់ និងថាមពលរបស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងឆ្ពោះទៅកាន់ទស្សនវិស័យឆ្នាំ២០៥០។ នេះជាការបន្ថែមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
គួររម្លឹកថា «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ជាវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ នៃរដ្ឋសភា ដោយមានក្រសួងមុខងារមុខងារសាធារណៈជាតួអង្គសម្របសម្រួល និងជំរុញលើការងារនេះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់