ព័ត៌មានជាតិ
លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល។

ក្នុងអង្គមីទ្ទីងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។


ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកឱ្យប្រជាជនកម្ពុជាទាំងអស់ ត្រូវចងចាំ និងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចគឺជាបញ្ញាវន្ត និងជាឥស្សរជនជាតិដ៏ឆ្នើមដែលតែងតែដឹងគុណប្រទេសជាតិ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


