នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ទទួលព័ត៌មានពិតពីក្រុមប្រឆាំងក្រៅស្រុក តាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា សម្ដេច ទទួលបានព័ត៌មានពិតពីក្រុមប្រឆាំងនៅក្រៅស្រុក តាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ ដែលមនុស្សខ្លះជេរសម្ដេចឮជាងគេផង។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ ថា ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុក ដែលអះអាងថា មានមនុស្សនៅក្បែរសម្ដេច។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គឺសម្ដេចតែម្ដងដែលតែងតែផ្តល់ព័ត៌មានឲ្យលោកស្រី ជូឡុង សូម៉ូរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក ឡុង រី, លោក ហូរ វ៉ាន់ និងមេដឹកនាំមួយចំនួនទៀត នៅក្នុងគណបក្សប្រឆាំង។
សម្ដេចតេជោ ហ៊ុន សែន សរសេរបន្តថា «អ្នកឲ្យព័ត៌មានច្រើនប្រើឈ្មោះកុសល មែនទេ? អស់លោក និងលោកស្រីមានអំនួតខ្លាំងណាស់ ដែលថាមានមនុស្សបង្កប់នៅក្បែរ ហ៊ុន សែន តែមិនដឹងថា ជាល្បិចចារកម្មអត់ស្រមោលរបស់ ហ៊ុន សែន នោះឡើយ»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងដែរថា សម្ដេច ទទួលបានព័ត៌មានពីក្រុមប្រឆាំងនៅក្រៅស្រុក បានព័ត៌មានពិត តាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ ដែលមនុស្សខ្លះជេរសម្ដេចឮជាងគេផង។ ចំណែកឯក្រុមប្រឆាំងនៅក្រៅស្រុកយកព័ត៌មានពីសម្ដេច គឺជាព័ត៌មានដែលសម្ដេចចង់ឲ្យតែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តទៀតថា ដោយសារសម្ដេច ឃើញក្រុមប្រឆាំងល្ងង់ពេក ទើបសម្ដេចប្រាប់ពីការពិត នៃការចារកម្មឥតស្រមោលមួយនេះ ដើម្បីឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសឆ្លាតបន្តិច។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «នៅមានរឿងមួយដែលមេដឹកនាំម្នាក់យល់ព្រមជាមួយកុសលឲ្យធ្វើឃាដ ហ៊ុន សែន ដែលខ្ញុំទុកទូរទាត់បញ្ជីនៅពេលក្រោយ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


