នយោបាយ
ស្ត្រីជាប្រធានគណបក្ស២រូប ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់បោះឆ្នោតខាងមុខ
ស្ត្រីជាប្រធានគណបក្សចំនួន២រូប បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី ត្រូវបានសមាជិកជ្រើសជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលដែលគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា លោកស្រី ពោធិតី សាវត្ថី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សធម្មាធិបតេយ្យ នៅមណ្ឌលខេត្តបន្ទាយមានជ័យ។
ទន្ទឹមនេះ គណបក្សរបស់លោកស្រី ពោធិតី សាវត្ថី ក៏បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ ខណៈគណបក្សនេះបានដាក់ចេញគោលនយោបាយចំនួន៨ចំណុចដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។

ស្ត្រីមួយរូបទៀត ដែលបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧នេះ គឺលោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោកស្រី ស៊ឹង សុធី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សស្ត្រីដើម្បីស្ត្រី នៅមណ្ឌលខេត្តសៀមរាប។ ប៉ុន្តែគណបក្សនេះ បានដាក់បញ្ជីបេក្ខជនតែ១៨មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ ក្នុងចំណោមណ្ឌលបោះឆ្នោតទាំង២៥ នៅទូទាំងប្រទេស។
បើតាមលោកស្រី ស៊ឹង សុធី គោលនយោបាយរបស់គណបក្សស្ត្រីដើម្បីស្ត្រី គឺផ្ដោតសំខាន់លើការលើកតម្កើងស្ត្រី ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ខណៈបេក្ខជនជាស្ត្រីនៃគណបក្សនេះមានរហូតចំនួន១២១នាក់ ក្នុងចំណោមបេក្ខជនសរុប១៥២នាក់។

បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសចេញក្នុងចំណោមសមាជិករដ្ឋសភាដែលបានជាប់ឆ្នោតនៃគណបក្សដែលឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា «ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមានសញ្ញាតិខ្មែរពីកំណើត អាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេសមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត»។
ទន្ទឹមនេះ មាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា «វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ គឺត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដែលខុសពីតំណាងរាស្ត្រធម្មតាអាចមានសញ្ជាតិ ២ ឬច្រើនបាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


