វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង

បានផុស

នៅ

ចំណាប់អារម្មណ៍ដំបូង អាចមានសារៈសំខាន់បំផុត ជាពិសេសនៅពេលជួបអតិថិជនយើង​ចង់​ឱ្យគេក្លាយជា​ម៉ូយប្រចាំ។ ដើម្បីទទួលបានលទ្ធផលនេះ រឿង​ដែលបណ្តា​អ្នកកំពុង​ធ្វើការនៅផ្នែក Front desk​ ត្រូវដឹងមុនដំបូងបង្អស់នោះគឺថា មនុស្សមានទំនោរចាប់អារម្មណ៍លើយើង​ដោយផ្អែកលើសកម្មភាព មិនមែនសម្តី​ចេញតាមមាត់​តែមួយមុខឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះគន្លឹះមានប្រយោជន៍មួយចំនួនខាងក្រោមនឹងជួយផ្សាភ្ជាប់កិច្ចព្រមព្រៀងខាងអារម្មណ៍និងបង្កើតទំនាក់ទំនងអតិថិជនបានល្អ៖

រៀបរយនិងទាន់ពេលវេលា
អតិថិជនមករកយើង​ពីព្រោះពួកគេត្រូវការជំនួយសេវាឬផលិតផល។ ពួកគេច្រើនតែត្រូវបានណែនាំមក​តាមរយៈមិត្តភក្តិឬតាមរយៈបណ្តាញ​សង្គម ​ហើយ​គេមក​ព្រោះ​ជឿជាក់ថា យើងអាចបំពេញតម្រូវការ​គេ​បាន។ ដូច្នេះវិធីល្អបំផុតមួយ ដើម្បីបង្ហាញពីតម្លៃនិង​វិសាលភាពនៃសេវាកម្មរបស់យើង​ចំពោះអតិថិជន គឺត្រូវរៀបចំខ្លួនរួចរាល់ជាមុន។ ស្វែងយល់តាំងតែពីការកក់ និង​ហៅទូរស័ព្ទលើកដំបូងឬការអ៊ីមែលមកសួរ បន្ទាប់មកធ្វើឱ្យប្រាកដថាយើងរួចរាល់ កុំឱ្យគេមកដល់ហើយ​រង់ចាំ។

គួរតែធ្វើការស្រាវជ្រាវខ្លះៗអំពីប្រវត្តិរូបសង្ខេបរបស់អតិថិជនជាមុន ស្វែងយល់ឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីកន្លែងដែលពួកគេធ្វើការអ្វីដែលពួកគេកំពុងស្វែងរកត្រៀមខ្លួនដើម្បីឆ្លើយសំណួរដែលពួកគេអាចនឹង​មានផងដែរ។

ជាការចាំបាច់ ដែលអ្នកត្រូវមកប្រជុំទាន់ពេល។ កុំនិយាយថា​ចូលធ្វើការម៉ោង៨ ដូច្នេះបើគេមកម៉ោង ៧ កន្លះជាបញ្ហារបស់គេ។ ត្រូវបង្ហាញថាយើងយកការងារជាមួយ​នឹងអតិថិជនជាធំ និងអនុវត្តយ៉ាងម៉ត់ចត់។

រូបភាព​ការិយាល័យនិងខ្លួនយើងផ្ទាល់
សញ្ញាណសំខាន់នៃវិជ្ជាជីវៈ គឺអ្នកនៅជួរខាងមុខនេះហើយ។ Front desk ត្រូវ​តែ​ជាការិយាល័យដែលបានរៀបចំស្អាត ដូចគ្នានឹង​បុគ្គលិក​ទទួលអតិថិជនដែលស្អាតសមសួនដែរ។ យើង​មិនចង់ឲ្យអតិថិជនដើរចូលទៅក្នុងការិយាល័យដែលពោពេញទៅដោយភាពរាយប៉ាយ ក្លិនអាហារពេលព្រឹក និងឯកសារ​រញ៉េរញ៉ៃឡើយ។

ការផ្តោតអារម្មណ៍

ក្នុងអំឡុងពេលប្រជុំ ចូរ​ដាក់ឧបករណ៍ទូរសព្ទចល័តនៅស្ងៀមឬរំញ័រ ដូច្នេះផ្តោតអារម្មណ៍លើអតិថិជនដែលកំពុងនៅជាមួយព្រោះពួកគេ​ចង់មានអារម្មណ៍ថា យើងកំពុងផ្តល់ការយកចិត្តទុកដាក់។ អ្នកទទួល​ភ្ញៀវឬផ្នែកអតិថិជន គួរតែស្លៀកពាក់វិជ្ជាជីវៈគ្រប់ពេល។ អតិថិជនដែលមកជួបយើង ក្នុងលើកដំបូងកំពុងថតចម្លងចងចាំគ្រប់យ៉ាង​នៅទីកន្លែងដែលគេទើបតែមកដល់នេះ។ ដូច្នេះស្លៀកពាក់ដូចកាលដែលយើងមក​សម្ភាសន៍ចង់បានការងារនិងប្រកាន់អាកប្បកិរិយាវិជ្ជមាន  ញញឹមរាក់ទាក់ ហើយស្តាប់ដោយយកចិត្តទុកដាក់នៅពេលអតិថិជនកំពុងនិយាយ បើកចំហចំពោះការសាកសួរ​ជជីក ហើយរួចរាល់ក្នុងការប្រឈមក្រោមសម្ពាធ។

ត្រូវច្បាស់អំពីព័ត៌មាន​
ផ្នែកនៃការសន្ទនានេះអាចទទួលបានភាពមិនស្រួលភ្លាម ប្រសិនយើង​ខ្លួនឯងមិនច្បាស់ហើយរង់ចាំទៅសួរបន្តអ្នកផ្សេងឬមេយើងសឹងគ្រប់រឿង។ អតិថិជនកំពុងស្វែងរកចម្លើយដោយស្មោះត្រង់ មិនមែនជាការពន្យា ឬនិយាយស្រមើស្រមៃវាយស្មាន​ទេ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ investopedia

ចុចអាន៖ កំពូលយុទ្ធសាស្រ្ត ៥ យ៉ាង​សមិទ្ធផល​ការងារ​រលូនដូចបុគ្គលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

កូវីដ-១៩៣ ម៉ោង មុន

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

កូវីដ-១៩៣ ម៉ោង មុន

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services