អាជីព
ជំនាញទីផ្សារ៖ ការច្នៃប្រឌិតហេតុអ្វីសំខាន់សម្រាប់អ្នកគ្រប់គ្រងទីផ្សារ?
ការច្នៃប្រឌិត នៅក្នុងមុខជំនាញទីផ្សារ គឺពាក់ព័ន្ធនឹងការបង្កើតគំនិតប្លែកៗ ថ្មីៗ យកមកអនុវត្ត តែបំលែងចេញពីទម្រង់ដើមគឺ (ឱ្យជនទូទៅចងចាំសារណាមួយ) ប្រើវិធីទាក់ទាញ មិនធ្លាប់មានទីមុនមក ឧទាហរណ៍ រូបភាពគ្រួសារមួយដែលស្លៀកពាក់ពណ៌ខៀវទាំងអស់ ហើយសារចុងក្រោយគឺ ម្សៅសាប៊ូ នាំមកនូវភាពស្រស់បំព្រង។ល។
វិធីបង្កើតគំនិតច្នៃប្រឌិត

វិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុតសម្រាប់ក្រុមហ៊ុនដើម្បីបង្កើតគំនិតជាច្រើនហើយថ្មីជានិច្ច គឺត្រូវចូលរួមជាមួយនិយោជិកគ្រប់រូប នៅក្នុងដំណើរការ ផ្តល់ព័ត៌មាន វិភាគហើយចងក្រង។ ក្រុមហ៊ុនជាច្រើនពឹងផ្អែកលើផ្នែកច្នៃប្រឌិត Creative Department សម្រាប់គំនិតថ្មីងតែបើផែ្នកនេះមិនដែលចេញជួបអតិថិជនផង នឹងមិនមានន័យអ្វីទាំងអស់។
ខាងក្រោមនេះគឺជាជំហាន ប្រើដើម្បីជំរុញការច្នៃប្រឌិតនៅក្នុងក្រុមហ៊ុន៖
អំពាវនាវរកគំនិត – គំនិត ពីនិយោជិកទាំងអស់នៅក្នុងក្រុមហ៊ុន ជាវប្បធម៌សង្កត់ធ្ងន់ថា គ្រប់គ្នាមានសិទ្ធិសង្កេតនិងនិយាយចេញមកដើម្បីការរីកចម្រើន។
បង្កើតបញ្ជីសម្រាំង – ស្វែងរកគំនិតដែលទាក់ទងនឹងសារតែមួយជួយបង្កើនការទទួលស្គាល់ម៉ាករបស់ក្រុមហ៊ុនឬជួយលក់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនបានរហ័សជាងមុន។
ជ្រើសរើសនិងអនុវត្តគំនិតដែលលេចធ្លោ – បន្ទាប់ពីបានបញ្ជីសម្រាំងគំនិតជារួមហើយ បន្ទាប់មកគឺការអនុវត្តគំនិតនោះ។ ក្រុមហ៊ុនជាច្រើនខ្លាចក្នុងការច្នៃប្រឌិតព្រោះមិនចង់ប្រឈមហានីភ័យខាតលុយ(ផលិតផលច្នៃប្រឌិតជាច្រើនថ្លៃ) ដូច្នេះតើទទួលបានអត្ថប្រយោជន៍ដែលទេ បើមិនដាក់គំនិតដើមឱ្យទៅជាសកម្មភាពនោះ។
បទពិសោធន៍ជាក់ស្តែងរបស់យីហោធំបំផុតមួយក្នុងលោក Amazon

គេបានប្រើភាពច្នៃប្រឌិតលក់ផលិតផលសំលេង Alexa នៅក្នុងការផ្សាយពាណិជ្ជកម្មស្ទីលដ៏ទំនើបមួយឈ្មោះ Super Bowl ដោយជួលតារាល្បី ៗ ដើម្បីនិយាយអំពី Alexa ។ លទ្ធផល គឺវាក្លាយជាយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលមានការចងចាំនិងការទទួលស្គាល់ច្រើនសន្ធឹកនៅក្នុងវិស័យពាណិជ្ជកម្មទំនើបដែលមានតំលៃថ្លៃ។
ប្រែសម្រួល៖ សុភា
ប្រភព៖ thriveglobal
ចុចអាន៖តើជំនាញអ្វីខ្លះ ដែលអាចផ្ទេរដល់គ្នាបានដោយមិនបាច់ទៅសាលារៀន?
ចុចអាន៖អនុវត្ត ៥ ជំហាននេះ ធានាថានឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៩ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


