អាជីព
គន្លឹះខ្លឹម ជួយពង្រឹងយុទ្ធនាការទីផ្សារកាន់តែជោគជ័យ មានអតិថិជនស្គាល់ច្រើន
ទីផ្សារដើរតួនាទីយ៉ាងសំខាន់ សម្រាប់អាជីវកម្ម មិនថាធំ ឬតូចប៉ុណ្ណានោះទេ។ អត្ថបទនេះ នឹងចែករំលែកគន្លឹះសំខាន់ៗ មួយចំនួន ដែលអាចពង្រឹងយុទ្ធនាការទីផ្សារជាបន្តបន្ទាប់ សម្រាប់អាជីវកម្ម។
១ ស្វែងរកអតិថិជនដ៏ល្អ បើចង់ឲ្យយុទ្ធនាការទីផ្សារនាបច្ចុប្បន្ននេះ ទៅដល់ដៃទស្សនិកជនគោលដៅ ត្រូវតែស្វែងរកអតិថិជនដ៏ល្អ។ គោលបំណងរួមនៃយុទ្ធនាការ គួរតែជាការផ្សព្វផ្សាយផលិតផល ដោយជោគជ័យ ទៅកាន់មូលដ្ឋានអតិថិជន បង្កើនការយល់ដឹងអំពីម៉ាកយីហោ និងជំរុញការលក់។ ដើម្បីសម្រេចបាននូវចំណុចនេះ ដំបូង ក្នុងនាមជាអ្នកលក់ ត្រូវស្វែងយល់ឲ្យច្បាស់ថា អ្នកណាជាអតិថិជនដ៏ល្អ។ អតិថិជនដ៏ល្អ គួរមានបញ្ហាដែលផលិតផល ឬសេវាកម្មយើងអាចជួយដោះស្រាយបាន។ ពួកគេក៏គួរតែមានមធ្យោបាយទិញ និងលក់ផលិតផលរបស់យើងបានផងដែរ។ ឧទាហរណ៍ ប្រសិនបើអាជីវកម្មយើង លក់របស់ក្មេងលេង នោះអតិថិជនដ៏ល្អ អាចនឹងក្លាយជាឪពុកម្ដាយ។
ការកំណត់អត្តសញ្ញាណអតិថិជនដ៏ល្អ អាចជាដំណើរការដ៏ស្មុគស្មាញមួយ។ ប៉ុន្តែនៅពេលដែលយើងអាចកំណត់អត្តសញ្ញាណបានហើយ នោះនឹងជួយក្នុងការបង្កើតយុទ្ធនាការទីផ្សារបានល្អ។

២ វាស់ស្ទង់លទ្ធផលនៃយុទ្ធនាការ បើគ្មានការវាស់ស្ទង់លទ្ធផល នៃយុទ្ធនាការដោយជោគជ័យទេ តើអ្នកនឹងកំណត់ថាអ្វីដែលដំណើរការល្អ ជាមួយទស្សនិកជនដោយរបៀបណា បើប្រៀបធៀបទៅនឹងអ្វីដែលមិនមាន?
នៅពេលដែលយើងអាចបង្កើតរូបមន្ត សម្រាប់វាស់ស្ទង់យុទ្ធនាការបាន យើងក៏អាចកែសម្រួលព័ត៌មានលម្អិតតូចបំផុត នៃយុទ្ធនាការ ដោយធ្វើឲ្យប្រាកដថា យើងកំពុងចំណាយថវិកាដោយប្រាជ្ញា។
៣ ការកំណត់គោលដៅអាកប្បកិរិយា គឺជាយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ក្នុងយុទ្ធនាការទីផ្សារ អស់រយៈពេលជាច្រើនឆ្នាំ។ ថ្វីត្បិតតែវាស្ដាប់ទៅដូចជាស្មុគស្មាញក៏ដោយ តែយ៉ាងណា វាក៏នៅតែសាមញ្ញក្នុងការយល់ និងអនុវត្តបានដដែល។ ដំណើរការនៃការកំណត់គោលដៅ អាកប្បកិរិយារួម មានការប្រមូលព័ត៌មានគេហទំព័រ ដើម្បីពង្រឹងយុទ្ធនាការផ្សាយពាណិជ្ជកម្ម។
៤ រៀនពីការបរាជ័យ យុទ្ធនាការទីផ្សារ គឺពោរពេញទៅដោយការសាកល្បង និងកំហុសរាប់មិនអស់។ មិនមែនគ្រប់យុទ្ធនាការទីផ្សារទាំងអស់ សុទ្ធតែទៅរៀបចំផែនការនោះទេ។ ផ្ទុយទៅវិញ នេះជារឿងសំខាន់ ដែលត្រូវយល់ថាពេលណាត្រូវដករបស់ដែលមិនដំណើរការ។ ជំនួសឲ្យការស្ដីបន្ទោសក្រុម ឬធ្វើឲ្យពួកគេខកចិត្ត ។ ការបរាជ័យអាចបង្រៀនយើងច្រើន អំពីអតិជនរបស់យើង និងអ្វីដែលពួកគេចូលចិត្ត។ ប្រើវាដើម្បីផលប្រយោជន៍ ហើយអនុញ្ញាតឲ្យវាលើកទឹកចិត្តយើង ខិតខំឆ្ពោះទៅរកភាពជោគជ័យ ជាមួយនឹងយុទ្ធនាការបន្ទាប់ ។

៥ បង្កើតមាតិកាដែលអាចចែករំលែកបាន យុទ្ធនាការទីផ្សារ មិនមែនជាអ្វីដែលអាចបង្កើតបានតែមួយយប់នោះទេ។ វាគឺជាដំណើរការដ៏វែងមួយ ដែលទាមទារការខិតខំប្រឹងប្រែង និងផែនការជាច្រើនពីក្រុមទីផ្សារ។ ដូច្នេះហើយ វាជារឿងសំខាន់ ដែលយុទ្ធនាការទៅដល់មនុស្សឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងទាំងអស់មានតម្លៃ។
វិធីមួយដែលអ្នកអាចសម្រេចបាន នោះគឺតាមរយៈការបង្កើតមាតិកា ដែលអាចចែករំលែកបាន។ ខ្លឹមសារដែលអាចចែករំលែកបាន គឺជាខ្លឹមសារដែលទស្សនិកជន អាចធ្វើអន្តរកម្មជាមួយ និងចែករំលែកជាមួយអ្នកដទៃ។ វានឹងធ្វើទស្សនិកជនយើង មិនត្រឹមតែមានទំនាក់ទំនងជាមួយម៉ាកនៃផលិតផលប៉ុណ្ណោះទេ ថែមទាំងនិយាយអំពីម៉ាកផងដែរ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្សេងៗគ្នាដូចជា Facebook , Instagram និង Twitter អ្នកប្រើប្រាស់អាចចែករំលែកការបង្ហោះ។ ចូរកុំខ្លាច ក្នុងការរកមើលនូវអ្វីដែលគូប្រជែងយើងកំពុងធ្វើ ដើម្បីកំណត់ប្រភេទនៃមាតិកាដែលដំណើរការល្អជាមួយអតិថិជន បើប្រៀបធៀបទៅនឹងអ្វីដែលមិនមាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនាញទីផ្សារ ៨ នេះ មានឱកាសបានប្រាក់ខែខ្ពស់ ក្នុងពេលបច្ចុប្បន្ន
ចុចអាន៖រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


