Connect with us

អាជីព

លោក ដួង តារា ចំណាយពេលជិត ១០ឆ្នាំ ក្នុងវិស័យចំណីអាហារ និងភោជនីយដ្ឋាន មុនពេលបង្កើតហាងកាហ្វេល្បីឈ្មោះមួយ

បានផុស

នៅ

លោក ដួង តារា បានចំណាយពេលធ្វើការងារឲ្យគេ ក្នុងវិស័យចំណីអាហារ និងភោជនីយដ្ឋាន រយៈពេលជិត ១០ឆ្នាំ មុនពេលសម្រេចចិត្តបង្កើតហ្វេ្រនឆាយ ហាងកាហ្វេមួយឈ្មោះ MISTERBREW។ MISTERBREW បានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយមកដល់ពេលនេះ បានពង្រីកសាខាចំនួន ៤ទីតាំងហើយ នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។ ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបខ្លះៗ របស់លោក ដួង តារា ស្ថាបនិក និងជាម្ចាស់ហាសកាហ្វេ MISTERBREW ដែលហាងកាហ្វេល្បីឈ្មោះមួយ។

លោក ដួង តារា មានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយឪពុក-ម្តាយរបស់លោកជាអ្នកប្រកបរបរលក់ត្រីនៅផ្សារ។ លោកមានបងប្អូន ៣នាក់ ហើយលោកជាកូនច្បងក្នុងគ្រួសារ។ កុមារា តារា បាន​ចូលសិក្សាចាប់ពីថ្នាក់បឋមសិក្សា ដល់វិទ្យាល័យនៅរាជធានីភ្នំពេញ ហើយបានការបន្តការសិក្សាផ្នែក,ព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ SETEC។ លើសពីនេះទៀត លោកក៏មានឱកាសបានបំពេញចំណេះ​ដឹងបន្ថែមខ្លះៗ លើការគ្រប់គ្រងជំនួញ និងផ្នែកចំណីម្ហូបអាហារ នៅប្រទេសថៃ និងសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលចាប់ផ្ដើមបើកហាងកាហ្វេ MISTERBREW យុវជន ដួង តារា បានចូលបម្រើការងារក្នុងវិស័យ​ចំណីអាហារ និងភោជនីយដ្ឋានតាំងពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០១៦។ ក្នុងរយៈពេលជិត ១០ឆ្នាំនេះ លោកបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើន តាំងពីការងារជាបុគ្គលិកធម្មតា រហូតក្លាយជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការជាន់ខ្ពស់ ក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។

ហាងកាហ្វេ MISTERBREW គឺជាយីហោដែលលោក ដួង តារា បានបង្កើតឡើងដោយខ្លួនឯងផ្ទាល់តែម្ដង២០១៦ បន្ទាប់ពីលោកឈប់ធ្វើការងារឲ្យគេ។ ការបើកសាខាដំបូង គឺជាការលក់កាហ្វេនៅលើឡា​ន​តែប៉ុណ្ណោះ តាមបណ្ដោយផ្លូវព្រះនរោត្តម ដោយពីដំបូងចំណាយដើមទុនប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។ មែនទែនទៅ ហាងកាហ្វេតូច-ធំជាច្រើន ត្រូវបានបើកដំណើរការអាជីវកម្មរបស់ខ្លួន នៅទូទាំងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា។ អ្នកខ្លះ បានបង្កើតហ្វេ្រនឆាយដោយខ្លួនឯង និងខ្លះទៀត បានទិញហ្វេ្រនឆាយពីក្រៅប្រទេស។

អ្នកសារព័ត៌មានកម្ពុជាថ្មី បានសួរទៅកាន់លោក ដួង តារា ថាតើមូលហេតុអ្វីបានជាលោក ចាប់យកមុខរបរនេះទៀត ខណៈមានហាងកាហ្វេច្រើនទៅហើយ នៅកម្ពុជានោះ? លោក តារា ឆ្លើយតបថា ផ្នែក​ម្ហូបចំណីអាហារភេសជ្ជៈ គឺពិតជាចាំបាច់ និងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ទោះបីជាមានហាងផ្សេងៗជាច្រើនក្នុងទីផ្សារក៏ដោយ ជាពិសេសវិស័យកាហ្វេ។

លោក ដួង តារា បាននិយាយថា «ពីព្រោះមនុស្សសម័យថ្មី ពួកគេពិតជាត្រូវការហ្វេជាចាំបាច់ និងទម្លាប់តម្រូវការផឹកកាហ្វេ មុនបំពេញកិច្ចការងារទូទៅប្រចាំថ្ងៃ ឬក៏ពេលខ្លះហាងកាហ្វេ គឺទីកន្លែងសម្រាក និងជួបជុំទី២ បន្ទាប់ពីផ្ទះរបស់ពួកគាត់»។

ទោះជាបែបណាក៏ដោយ សហគ្រិនរូបនេះ បានបញ្ជាក់ថា ការចាប់ផ្តើមពីដំបូងៗ ជួបផលលំបាកមួយចំនួន ដូចជាការខ្វះខាតទៅលើការរកធនធានមនុស្សល្អៗ មកបម្រើការងារ ដោយសារតែអាជីវកម្មរបស់ពួកលោកនៅតាមដងផ្លូវ និងម្យ៉ាងទៀតលោក មិនមានបទពិសោធន៍គ្រប់គ្រាន់នោះទេ ក្នុងវិស័យកាហ្វេនៅពេលនោះ។ លើសពីនេះទៀត ដើមទុនរបស់លោក ក៏មានស្តួចស្តើង ក្នុងការពង្រីកខ្លួនផងដែរ។ ទោះបីជាមានឧបសគ្គខ្លះ យ៉ាងណាក៏ដោយ ក៏លោក ដួង តារា ពុំដែលគិតថា នឹងបោះបង់អាជីវកម្មមួយនោះទេ។

ដោយឡែកនៅក្នុងពេលកូវីដ-១៩​ រាតត្បាតជិត ២ឆ្នាំមកនេះ អាជីវកម្មហាងកាហ្វេរបស់លោក ដួង តារា បានរងផលប៉ះពាល់គួរសមដែរ ដែលធ្វើឲ្យប្រឈមនឹងការខាតបង់ចំណូល និងអតិជនមួយចំនួន។ ជាដំណោះស្រាយនៅពេលនោះ លោកបានរកវិធីកាត់បន្ថយចំណាយជាច្រើន ដូចជាតាមរយៈការស្នើសុំទៅម្ចាស់ទីតាំង ដើម្បីបន្ធូរបន្ថយថ្នៃជួលទីតាំង, កាត់បន្ថយកម្លាំងពលកម្ម ដោយឲ្យបុគលិកបម្រើការងារម៉ោងតិចជាងមុន តែមិនមែនបញ្ឈប់បុគ្គលិកនោះទេ។ ម្យ៉ាងទៀត ក៏បានកាត់បន្ថយម៉ោងបើកហាងបម្រើអាជីវកម្ម ដើម្បីបន្ថយការប្រើប្រាស់អគ្គិសនី និងរកវិធីលក់តាមរយៈការដឹកជញ្ជូន និង វិចខ្ចប់។

មកដល់ពេលនេះ ហាងកាហ្វេ MISTERBREW បានពង្រីកខ្លួនបានចំនួន ៤ សាខាហើយ សម្រាប់បម្រើអតិថិជន ដែលមាននៅសាខាផ្លូវព្រះនរោត្តម, ទល់មុខម៉ាក្រូសែនសុខ, សាខាសន្ធរមុក, និងនៅខេត្តបន្ទាយមានជ័យ។ លោក ដួង តារា បានបង្ហាញក្ដីរំពឹងថា ប្រសិនបើវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលនៅឆ្នាំ ២០២២ខាងមុខនេះ លោកនឹងមានឱកាសពង្រីកខ្លូនបន្ថែមទៀត ដើម្បីបម្រើសេវាផ្នែកអាហារ និងភេសជ្ជៈ ជូនអតិថិជន។

សហគ្រិនរូបនេះ បាននិយាយដោយមិនលាក់លៀមថា សម្រាប់លោកការផ្ទាល់ដើរ មកដល់ចំណុចនេះ ពិតជាមិនងាយស្រួលនោះទេ ជាពិសេសអំឡុងពេលជួបវិបិត្តនៃជំងឺ-១៩។ ប៉ុន្តែលោករីករាយនឹងការតស៊ូមួយនេះ ទោះបីជាមិនមានលទ្ធផលអ្វីធំដុំក៏ដោយ តែលោករីករាយនឹងភាពជោគជ័យមួយនេះដោយសារលោក នៅតែមានអតិថិជនគាំទ្រជាបន្តបន្ទាប់ មិនថាស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយនោះ។  

លោក ដួង តារា បានផ្ដល់គំនិតដល់យុវជនជំនាន់ក្រោយថា ការប្រកបមុខរបរអ្វីមួយ មិនងាយស្រួលនោះទេ ដោយត្រូវជួបឧបសគ្គច្រើនណាស់ ហើយពេលខ្លះសូម្បីវិបិត្តជំងឺកូវីដ-១៩ គឺគ្មាននណាដឹងទុកមុនឡើយ។ ដូច្នេះ សម្រាប់អ្នកចង់ប្រកបរបថ្មីថ្មោង ត្រូវស្វែងយល់ឲ្យបានលម្អិត និងរៀនសូត្រឲ្យបានច្បាស់ មុននឹងប្រកបអាជីវកម្មអ្វីមួយ ដូចជាស្វែងយល់អំពី ហានិភ័យផ្សេងៗ ដែលអាចកើតឡើង, ហិរញ្ញវត្ថុ, ការកាត់យកចំណែកទីផ្សារ, និងការគ្រប់ប្រត្តិបត្តិការជាដើម។

ពាក់ព័ន្ធ នឹងការបញ្ហាហ្វេ្រនឆាយវិញ លោក ដួង តារា បានលើកឡើងថា ការបង្កើតអាជីវកម្មហ្រ្វេនឆាយ ឬការផ្តល់សិទ្ធបន្តវាជារឿងល្អណាស់ ព្រោះវាអាចធ្វើឲ្យអាជីវកម្ម មានឱកាសក្តោបទីផ្សារបានលឿន។ ប៉ុន្តការវិវត្តន៍ទៅជាអាជីវកម្ម បែបហ្រ្វេនឆាយមិនមែនងាយស្រួល ដូចអ្វីដែលមនុស្សគ្រប់គ្នាគិតទេ គឺត្រូវឆ្លងកាត់រឿងជាច្រើន ដូចជាការសាងកេរ្តិ៍ឈ្មោះនៅលើទីផ្សារ, ត្រូវមានប្រព័ន្ធការងារច្បាស់លាស់ ដែលបានចែងជាគំរូ, មានចំណែកទីផ្សារស្រាប់ (អតិថិជន) និងធំទូលាយ, មានផែនការនិងចក្ខុវិស័យវែងឆ្ងាយ ជាងអាជីកម្មធម្មតា, មានលទ្ធភាពបង្កើតអ្វីដែលថ្មី, មានផ្នែកផ្លូវច្បាប់រឹងមាំ, និងមានការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នឹងជាប្រព័ន្ធផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការងារ ជំរុញសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមប្រកួតកម្មវិធីសហគ្រាសមួយជា សហគមន៍សុខសាន្តមួយ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម