Connect with us

អាជីព

អាជីវករ​ ពិ សែន​ ចាប់​របរ​លក់​ត្រីដុត ​រក​ចំណូល​បាន​មិន​ក្រោម​ ១៥​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

បានផុស

នៅ

បុរសអាជីវករ ពិ សែន មានសមត្ថភាពកែច្នៃធ្វើម្ហូបដុតត្រីលក់ប្រចាំថ្ងៃ អាចរកចំណូល​បាន​មិនក្រោម ១៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក ពិ សែន ប្រាប់ថា លោកបាន​ចំណាយ​ទុន​មិន​ដល់ ៥០០ ដុល្លារ ដើម្បីបង្កើតរបរតូចមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ ៣៨ ឆ្នាំ​ ជាអាជីវករលក់ម្ហូបត្រីដុតនៅផ្សារច្បារអំពៅរូបនេះ បានប្រាប់ថា ការចាប់​យក​អាជីព​មួយនេះ អាចរកចំណូលចិញ្ចឹមប្រពន្ធកូនរបស់លោកបានយ៉ាងងាយស្រួល។

មុខម្ហូបដែលលោកធ្វើលក់រួមមាន ត្រីដុតអំពិលទុំ ត្រីក្រហម ត្រីរ៉ស់ ដែលមានទីតាំងជាប់ផ្លូវ​៣៦៩​ខាងជើងសាលាសង្កាត់ច្បារអំពៅទី១​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ពិ សែន រៀបរាប់ថា ការចាប់ផ្តើមលក់គឺម៉ោង ១០ ព្រឹកដល់ម៉ោង ៩ យប់ ហើយ​ ត្រីរ៉ស់ដុតរបស់លោក​គឺជាត្រីស្រស់ៗ​ហើយ​រស់ទៀតផង។

ត្រីដែលលោកទិញយកមកលក់គឺក្នុងមួយគីឡូក្រាមថ្លៃ ៨៥០០រៀល​ហើយក្នុងមួយ​ថ្ងៃលក់អស់​ជាង១០០ក្បាល​ស្មើនិងជាង១០០​គីឡូក្រាមដែលក្នុង១ក្បាល​ចាប់ពី៨ខាំឡើងទៅ។អាជីវកររូបនេះ បានបញ្ជាក់ថាកាលពីមុនមានជំងឺកូវីដ១៩ផ្ទុះឡើងនោះប្អូនប្រុសលក់ត្រីដុតនេះមិនតិចជាង៥០០ក្បាលក្នុងមួយថ្ងៃនោះ។

ចំណែកប្រាក់ចំណេញជិត ១០០ដុល្លារ ឯណោះក្នុងមួយ។ ​ហើយចាប់តាំងពីបើកប្រទេស​មកនេះប្អូន​ប្រុសលក់បានប្រមាណជិត១០០គីឡូក្រាមហើយអាចរកបានប្រាក់ចំណេញបាន ១៥.០០០០​រៀល​ក្នុង​មួយថ្ងៃផងដែរ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម