អាជីព
៣ចំណុចជាឧបសគ្គក្នុងការបង្កើតយីហោ និងវិធីដើម្បីក្លាយជាម៉ាករឹងមាំអតិថិជនទុកចិត្ត
ការប្រកួតប្រជែងនៃផ្នែកអាជីវកម្មគឺពិតជាតានតឹងខ្លាំងណាស់ ហើយយើងមិនប្រាកដជាត្រូវចាប់ផ្ដើមកន្លែងណាមុននោះទេ។ បញ្ហាប្រឈមធំបំផុតនោះគឺ ត្រូវផ្ដោតលើយីហោរបស់យើង ប្រសិនបើចង់យកឈ្នះចិត្តអតិថិជន។ ដូច្នេះតើអ្វីទៅជាចំណុចគ្រោះថ្នាក់របស់យើងនៅពេលដែលនិយាយអំពីការកសាងម៉ាកយីហោដែលអតិថិជនចងចាំមិនភ្លេច។
នេះគឺជាចំណុចសំខាន់ៗចំនួន ៣ដែល Kpt Plus ចង់បង្ហាញប្រាប់ពីឧបសគ្គនិងវិធីដែលអាចយកឈ្នះលើវាបាន។
១. ផ្ដោតលើភាពស្មុគស្មាញនៃយីហោផ្ទាល់ខ្លួន

យីហោមិនមែនជាឡូហ្គោពុម្ពអក្សរផ្ទាល់ខ្លួនឬផ្ទាំងដែលលាយពណ៌ទេ ទាំងនេះគ្រាន់តែជាការមើលឃើញជ្រុងមួយតែប៉ុណ្ណោះ។ មានការយល់ច្រឡំដ៏ធំមួយពីការកសាងយីហោ គឺគ្រាន់តែដាក់ឡូហ្គោហើយគឺចប់។
មុនបង្កើតយីហោផ្ទាល់ខ្លួន អ្វីដែលគួរចងចាំមុនចាប់ផ្ដើមត្រូវដាក់សំណួរមួយចំពោះខ្លួនឯង ដើម្បីជួយឱ្យអ្នកមានគំនិតនិងយុទ្ធសាស្ត្រដែលបានរៀបចំ។ ក្នុងនាមជាអាជីវកម្មថ្មី (ឬពង្រីកអាជីវកម្ម) ត្រូវស្គាល់តម្លៃនិងជំនឿនៃស្នូលរបស់អ្នកជាមុនសិន។
នៅពេលដែលអ្នកបានរកឃើញនូវអ្វីដែលជំរុញអាជីវកម្មរបស់អ្នក នោះអាចបង្កើតឬរចនាតាមរយៈបទពិសោធន៍ដោយផ្ដោតទៅលើស្នូលនៃម៉ាកយីហោរបស់អ្នក។ អ្វីដែលមនុស្សមើលឃើញ មុនគេគឺឡូហ្គោពណ៌និងការរចនាជាចំណុចតែមួយគត់សម្រាប់ពិសោធន៍យីហោដំបូងរបស់អ្នក។ វិធីដែលអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកទិញ ពាក្យដែលអ្នកជ្រើសរើស និងសំឡេងដែលអ្នកបង្ហាញ គឺជាសមាសធាតុទាំងអស់នៃម៉ាកយីហោរបស់អ្នកដូចគ្នា។
២. សម្លឹងមើលការប្រកួតប្រជែង

ប្រសិនបើអ្នកកំពុងគិតអំពីវិធីចង់ធ្វើដូច Apple ឬ Nike គឺពិបាកបន្តិចហើយ ព្រោះគេមានកាលវិភាគទីផ្សារនិងយុទ្ធសាស្ត្ររបស់គេ។ តែបើអ្នកចង់ធ្វើឱ្យខុសគ្នាក្នុងការប្រកួតប្រជែងដោយមានចក្ខុវិស័យសម្រាប់ការច្នៃប្រឌិតរបស់ខ្លួនឯង ត្រូវគិតឲ្យច្បាស់។ កុំគ្រាន់តែចង់បានដោយការងប់ងុលឬគ្រាន់តែក្លាយជាកីឡាករមួយរូបត្រូវរៀនធ្វើឱ្យហ្គេមក្លាយជារបស់អ្នក។ ប្រើចំណេះដឹងរបស់អ្នកប្រកួតប្រជែងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជំនួសឱ្យការចម្លងតាមគេពីរបៀបដែលពួកគេបានដើរមុនយើងសូមសួរខ្លួនឯងថាហេតុអ្វីបានជាជោគជ័យតែងស្ថិតលើដៃរបស់ពួកគេ។តើមានគោលការណ៍អ្វីនៅពីក្រោយការអនុវត្តល្អបំផុតរបស់ពួកគេ?
នៅពេលដែលអ្នកបានរកឃើញចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រយីហោរបស់ពួកគេសូមសម្របខ្លួនវាទៅនឹងការអនុវត្តអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកនិងបន្ថែមលក្ខណៈផ្ទាល់ខ្លួនអ្វីដែលជារបស់យើង អ្វីដែលធ្វើឱ្យយើងប្លែក។ ស្រាវជ្រាវមើលថាតើចំណុចខ្សោយនិងចំណុចខ្លាំងរបស់គូប្រកួតប្រជែងយើងមានអ្វីខ្លះ? ដើម្បីងាយស្រួលចាប់ផ្ដើមអនុវត្តលើអាជីវកម្មរបស់យើង។
៣. កង្វះការវិនិយោគ

សម្រាប់អាជីវកម្មថ្មី ថ្លៃដើមនៃយីហោនិងទីផ្សារអាចនឹងលើសលប់ នេះជាការពិត ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូចដែលផ្ដោតលើការទទួលបានផលចំណេញក្នុងរយៈពេលខ្លី។ ប៉ុន្តែតើអ្នកដឹងទេថាស្លាកយីហោដែលមានអតិថិជនស្គាល់ច្រើនអាចជាវិធីងាយស្រួលបំផុតដើម្បីចាប់ផ្ដើមអាជីវកម្ម។
យើងទាំងអស់គ្នាដឹងថាចង់កសាងយីហោមួយគឺត្រូវការពេលវេលារហូតដល់រាប់ឆ្នាំ ប៉ុន្តែវាត្រូវការពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ សម្រាប់ឲ្យអតិថិជនបានដឹងថាអ្នកមានយីហោថោកគ្មានសុវត្ថិភាពសម្រាប់ពួកគេ។
នៅពេលដែលអ្នកពិតជាស្រលាញ់និងគោរពនូវអ្វីដែលខ្លួនកំពុងធ្វើនោះ អ្នកនឹងទទួលបានមកវិញនូវជំហានជោគជ័យ ហើយហានិភ័យសម្រាប់យីហោអាជីវកម្មគឺមានតិចតួច។
អ្វីដែលអ្នកដាក់គឺជាអ្វីដែលអ្នកនឹងទទួលបានដែរ ហើយវានឹងបង្ហាញយ៉ាងច្បាស់ប្រសិនបើអ្នកកំពុងផ្ដល់ប្រាក់ខែដល់បុគ្គលិករបស់អ្នក។
នៅពេលបង្កើតយីហោដែលធ្វើអឲ្យអតិថិជនចងចាំពីអ្នក គឺមិនអាចប្រើផ្លូវកាត់បានទេ។ អ្នកត្រូវតែរត់ការលើឯកសារនិងអត្តសញ្ញាណយីហោរបស់អ្នកទៅគ្រប់ផ្នែកនៃអាជីវកម្មរបស់អ្នក ប្រសិនបើអ្នកចង់ឲ្យវាក្លាយជារឹងមាំទៅថ្ងៃអនាគត នេះជាការវិនិយោគដ៏ធំចម្បង។
វាជាអ្វីដែលមនុស្សនឹងចងចាំអំពីយីហោរបស់អ្នក នៅពេលអ្នកបានរកស៊ីអស់រយៈពេលជាច្រើនឆ្នាំ។
កេរ្តិ៍តំណែល យុទ្ធសាស្ត្រទីផ្សារផលិតផលនិងទំហំក្រុមហ៊ុនអាចផ្លាស់ប្ដូរ ប៉ុន្តែយីហោរបស់អ្នកគឺនឹងនៅជារៀងរហូតតទៅ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ៥ គន្លឹះដើម្បីកែលម្អយុទ្ធសាស្ត្រទីផ្សារអាជីវកម្មជោគជ័យ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


