Connect with us

អាជីព

៤ វិធី​ ពី​អ្នក​គ្រប់គ្រង​ទូទៅ ​ក្លាយ​ជា​​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន

បានផុស

នៅ

តើ​ត្រូវ​ការ​អ្វី​ខ្លះ ​ដើម្បី​ឈាន​ដល់​តំណែង​ជា​ថ្នាក់​ដឹកនាំ? បើ​ចង់​ធ្វើ​ក្លាយ​ជា​នាយក​ម្នាក់ ​តើ​អ្នក​ទៅដល់​ទីនោះ​យ៉ាងដូចម្ដេច?
ខាងក្រោម​នេះ ​គឺជា​លក្ខណៈ​ទាំង៤ ដែល​អ្នក​ត្រូវ​តែ​មាន ​ពី​កម្រិត​អ្នក​គ្រប់គ្រង​ទូទៅ ឈាន​ដល់​ជា​នាយក​គ្រប់គ្រង។

១. អភិវឌ្ឍ​អ្នក​គ្រប់គ្រង​ផ្សេង​ទៀត

ចរិត​សំខាន់​បំផុត​ដែល​អ្នក​គួរ​មាន ​នៅ​ពេល​ចង់​ក្លាយ​ជា​នាយក​ដែល​មាន​សក្ដានុពល​ខ្ពស់ គឺ​ត្រូវ​តែ​មាន​ទេពកោសល្យ​ សម្រាប់​អភិវឌ្ឍ​អ្នក​គ្រប់គ្រង​ថ្មី។ នេះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ ដែល​នាយក​គួរ​ធ្វើ​សម្រាប់​ក្រុមហ៊ុន។

វា​ក៏​ជា​វិធី​ដែល​ក្រុមហ៊ុន​ធានា​ នូវ​ភាព​ជោគជ័យ​ នា​ពេល​អនាគត​របស់​ខ្លួន។  ត្រូវ​ចងចាំ​ថា ​បើ​គ្មាន​បំពង់​បង្ហូរ​ប្រេង​ដ៏​រឹងមាំ ​និង​ជាប់​លាប់​របស់​អ្នក​គ្រប់គ្រង​ទេ ​ទី​បំផុត​ក្រុមហ៊ុន​នឹង​រសាត់​បាត់​ទៅ​ឆ្ងាយ។

មិន​ដូច​នៅ​អាជីព​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ ដែល​យើង​ធ្លាប់​ផ្ដោត​ជា​ចម្បង​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​តូចៗ  តែ​ជា​នាយក​ត្រូវ​តម្រូវ​ឱ្យ​មាន​វិធីសាស្ត្រ​ខុស​គ្នា​ ជា​មូលដ្ឋាន។

២. បង្កើត​ខ្លួនឯង​ជា​អ្នក​ដឹកនាំ​មាន​សមត្ថភាព

ជា​នាយក​ត្រូវ​តែ​មាន​សមត្ថភាព​ដឹកនាំ​មនុស្ស​និង​ក្រុម ​ដែល​ពួកគេ​មិន​បាន​គ្រប់គ្រង​ដោយ​ផ្ទាល់។ ម៉្យាង​វិញ​ទៀត​នាយក​ត្រូវ​ដឹកនាំ​គម្រោង​ដែល​មាន​ក្នុង​ក្រុម​ និង​ផ្នែកជា​ច្រើន​ផ្សេង​ទៀត ​ខុស​ពី​តួនាទី​អ្នក​គ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ភាព​រីក​ចម្រើន

អ្នក​គ្រប់គ្រង​ត្រូវ​មាន​តួនាទី​ដឹកនាំ​ក្រុម​ ដើម្បី​អនុវត្ត​ដោយ​ភាព​ជឿជាក់​ និង​ដើម្បី​បំពេញ​ ឬ​លើស​ពី​បទដ្ឋាន​ការងារ​ដែល​មាន​ស្រាប់​ ដោយ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម ​ធៀប​នឹង​គោល​ការ​បច្ចុប្បន្ន។

ប៉ុន្តែ​តួនាទី​នាយក​ មិន​ដូច​ប្រធាន​គ្រប់គ្រង​ទេ​ នាយក​ត្រូវ​ការ​គិត​ឲ្យ​ប្លែក​ពី​នេះ។ ចាំបាច់​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ លើ​ការ​កំណត់​ស្តង់ដារ​ថ្មី​ជានិច្ច។ ​រួម​ទាំង​ធ្វើ​ការ​​ផ្លាស់ប្ដូរ​ ការ​កែលំអ​ឬ​បង្កើន​ជា​ជំហាន​នៃ​ភាព​ជោគជ័យ។ ជួយ​ជំរុញ​ក្រុម​មួយ​ឱ្យ​ឱប​ក្រសោប​ការ​កែ​លំអ​នៃ​ការ​បញ្ជា​ទិញ​ ដែល​មាន​ទំហំ​ខ្ពស់​ ជាង​ពេល​​បច្ចុប្បន្ន។

៤. បង្រៀន​គំរូ​ដល់​ពួកគេ ​កុំ​ចេញ​តែ​បញ្ជា​ជាង​សកម្មភាព

អ្នក​ដឹកនាំ​ថ្នាក់​គ្រប់គ្រង​ជា​អ្នក​កំណត់​វិធីសាស្ត្រ​និង​សកម្មភាព​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ទទួល​ខុស​ត្រូវ​ក្រុម​ចំពោះ​ប្រតិបត្តិការ។

ប៉ុន្តែ​នាយក​មិន​ដូច​អ្នក​គ្រប់គ្រង​ឡើយ ​​ពួកគេ​ត្រូវ​តែ​ជា​អ្នក​​ពូកែ​បង្រៀន​ ជំនួស​ឱ្យ​ការ​ចេញ​តែ​បញ្ជា។ ម៉្យាង​វិញ​ទៀត ​នាយក​ត្រូវ​ការ​ស្វែង​យល់​ពី​គំរូ​នៃ​ការ​បង្កើត​សារ​ ដែល​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សេណារីយ៉ូ​ណាមួយ ​ហើយ​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​ការ​ផ្ញើ​សារ​ ជា​វិធី​ល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖​មហាសេដ្ឋី​ដែល​ធ្វើ​ការងារ​មនុស្ស​ធម៌​លើស​ហួស​ពី​អ្វី​ដែល​យើង​បាន​ដឹង

ចុចអាន៖ក្បាច់គុន​កុងហ្វូ​​ដែល​កម្លាយ​ចេញ​ពី​ការ​ប្រយុទ្ធ​រវាង​សត្វ​ពស់​និង​ឥន្ទ្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម