អាជីព
ចង់ឈោងតំណែងអ្នកគ្រប់គ្រងដោយជោគជ័យ ត្រូវមានគន្លឹះ ៥ យ៉ាងនេះក្នុងខ្លួន
Management trainee (MT) គឺជាកម្មវិធីបណ្ដុះបណ្ដាលបុគ្គលិកថ្មីនៅក្រុមហ៊ុន។ ជាទូទៅ កម្មវិធីនេះត្រូវបានផ្តល់ជូនដល់និយោជិតដែលទើបតែបញ្ចប់ការសិក្សាថ្មីៗ ឬមានបទពិសោធន៍ខ្លី ដើម្បីទទួលបានការបណ្ដុះបណ្ដាលអំពីដំណើរការប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន។

គន្លឹះសម្រាប់សិក្ខាកាមគ្រប់គ្រងជោគជ័យ គឺត្រូវការជាចាំបាច់ ព្រោះក្នុងកម្មវិធីនេះ បេក្ខជនត្រូវឆ្លងកាត់ដំណើរការដ៏យូរ និងការប្រកួតប្រជែងដ៏ស្វិតស្វាញ។ បន្ទាប់ពីឆ្លងកាត់ដំណើរការនេះ បេក្ខជនអាចត្រូវបានគេដាក់ក្នុងតួនាទីជាយុទ្ធសាស្ត្រនៅកម្រិតគ្រប់គ្រងក្រុមហ៊ុន និងក្លាយជាអ្នកដឹកនាំ។ សម្រាប់អ្នកដែលកំពុងសិក្សាកម្មវិធីនេះ ខាងក្រោមនេះ ជាការណែនាំសម្រាប់សិក្ខាកាមគ្រប់គ្រងដោយជោគជ័យ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ និងត្រូវបានទទួលយកនៅក្រុមហ៊ុនណាមួយដែលខ្លួនប៉ង។
១ អភិវឌ្ឍជំនាញការទូត ជំនាញការទូតគឺជាសំណុំនៃសមត្ថភាពដែលមានប្រយោជន៍ សម្រាប់ការកសាង និងរក្សាទំនាក់ទំនងរវាងបុគ្គល។ នេះគឺសំខាន់ព្រោះនៅពេលដែលអ្នកចូលទៅក្នុងពិភពនៃការងារ អ្នកនឹងត្រូវបានតម្រូវឲ្យធ្វើការជាមួយមនុស្សជាច្រើន។ ជំនាញការទូតរួមមានសមត្ថភាពក្នុងការទំនាក់ទំនង និងការចរចា ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអារម្មណ៍ និងការដោះស្រាយបញ្ហា។ អ្នកត្រូវតែស្ទាត់ជំនាញនូវសមត្ថភាពស៊េរីនេះ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងការឆ្លងកាត់សិក្ខាកាមគ្រប់គ្រង និងកាន់កាប់មុខតំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុន។

២ ធ្វើឲ្យមានភាពវៃឆ្លាតខាងអារម្មណ៍ ភាពវៃឆ្លាតខាងអារម្មណ៍ គឺត្រូវការអ្នកដែលនឹងក្លាយទៅជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនមួយ។ នៅពេលអ្នកដឹកនាំ អ្នកនឹងប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនក្នុងស្ថានភាពផ្សេងៗ។ ការមានភាពឆ្លាតវៃផ្លូវអារម្មណ៍ល្អ នឹងធ្វើឲ្យអ្នកស្ងប់ក្នុងអាកប្បកិរិយាណាមួយ ឬក្នុងស្ថានភាពផ្សេងៗ ដូច្នេះវានឹងបង្កើតការសម្រេចចិត្តបានត្រឹមត្រូវ។ ភាពវៃឆ្លាតខាងអារម្មណ៍ក៏នឹងរារាំងអ្នក ពីភាពផ្តាច់ការក្នុងការដឹកនាំ ដោយបើកចិត្តឲ្យទូលាយជាងមុនក្នុងការបញ្ចូល និងការគ្រប់គ្រងខ្លួនឯងឲ្យខ្លាំង នៅពេលដែលរឿងមិននឹកស្មានដល់កើតឡើង។ អ្នកក៏នឹងយល់ថាវាកាន់តែងាយស្រួល ក្នុងការបង្កើតទំនាក់ទំនងជាមួយភាគីជាច្រើន។
៣ មានភាពបត់បែន និងបើកចំហចំពោះគំនិតថ្មីៗ ក្នុងនាមជាអ្នកដឹកនាំដ៏មានសក្ដានុពល អ្នកគួរតែមានភាពបត់បែន និងបើកចំហចំពោះគំនិតថ្មីៗ។ ប្រសិនបើអ្នកបន្តប្រើវិធីចាស់ឬបុរាណពេក វាលែងមានប្រសិទ្ធភាព ក្នុងការអនុវត្តន៍ចំពោះការងារសព្វថ្ងៃនេះ។ ទោះបីជាអ្នកត្រូវតែមានភាពបត់បែនក៏ដោយ អ្នកក៏ត្រូវមានគោលការណ៍ និងជំនឿដែលត្រូវតែកាន់កៅអីអ្នកដឹកនាំ។ កុំបណ្ដោយឲ្យភាពបត់បែននោះឃ្លាតឆ្ងាយពីគោលការណ៍ដែលអ្នកកាន់ឲ្យសោះ។
៤ បង្កើនជំនាញគ្រប់គ្រងពេលវេលា ដើម្បីក្លាយជាអ្នកដឹកនាំដែលមានការងារច្រើនត្រូវធ្វើ អ្នកត្រូវតែមានយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងពេលវេលារបស់ខ្លួនឯងឲ្យបានល្អ។ កំណត់ពេលវេលាការងារសម្រាប់ខ្លួនឯង និងបុគ្គលិកផ្សេងទៀតផងដែរ។ គន្លឹះក្នុងការគ្រប់គ្រងពេលវេលាឲ្យបានល្អ គឺធ្វើជាមនុស្សដែលផ្ដោតអារម្មណ៍ ជាមួយនឹងសមត្ថភាពនេះ ប ញ្ហានៅកន្លែងធ្វើការ នឹងត្រូវបានដោះស្រាយយ៉ាងងាយស្រួល។
៥ រៀនស្ងប់ស្ងាត់ពេលមានបញ្ហា

ការភ័យស្លន់ស្លោចំពោះបញ្ហានឹងធ្វើឲ្យចិត្តវឹកវរ។ ជាលទ្ធផល អ្នកមានឱកាសខ្ពស់ក្នុងការធ្វើខុស នៅពេលធ្វើការសម្រេចចិត្ត។ ដើម្បីរកដំណោះស្រាយចំពោះរាល់បញ្ហាដែលមាន អ្នកត្រូវតែគិតអំពីវាដោយចិត្តត្រជាក់ និងអារម្មណ៍ស្ងប់។ សូមចងចាំថា អ្នកគឺជាអ្នកដឹកនាំដ៏មានសក្តានុពល អ្វីដែលអ្នកដឹកនាំ នឹងក្លាយជាគំរូសម្រាប់បុគ្គលិកផ្សេងទៀត។ ប្រសិនបើអ្នកបង្ហាញភាពស្លន់ស្លោ អ្នកក្រោមបង្គាប់របស់អ្នក នឹងភ័យស្លន់ស្លោដូចគ្នា។
ទាំងនេះគឺជាគន្លឹះខ្លះៗសម្រាប់ជោគជ័យក្នុងការឆ្លងកាត់សិក្ខាកាមគ្រប់គ្រង ការបណ្តុះបណ្តាលដែលនឹងធ្វើឲ្យអ្នកកាន់កាប់តំណែងជាយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនណាមួយដែលចង់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សចូលចិត្តពន្យារពេល ឬដំអក់ក្នុងការងារ មាន ៦ ប្រភេទនេះ
ចុចអាន៖ចង់ក្លាយជាថ្នាក់នាយក (director) ក្នុងវ័យសាមប្លាយ?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី