អាជីព
វិធីសាស្ត្រ ៤ យ៉ាងគ្រប់គ្រងមនុស្សមានបទពិសោធន៍ច្រើនជាងខ្លួន
ក្នុងនាមជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងរឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។
នៅទីនេះ KPT Plus សូមបង្ហាញតិចនិក ៤ យ៉ាងដែលអាចជួយដោះស្រាយជាមួយបុគ្គលិកចាស់បទពិសោធន៍ជាងអ្នក៖
មិនធ្វើការប្រកួតប្រជែងគ្នា

ធម្មជាតិមនុស្សចូលចិត្តប្រកួតប្រជែង និងមានបក្សពួកស្ទើរនៅគ្រប់ទិសទី មិនមែនតែនៅកន្លែងការងារប៉ុណ្ណោះទេ។ ទោះបីរឿងនេះកើតឡើងនៅកន្លែងការងារអ្នកក៏ដោយ តែអ្នកដែលជាមេដឹកនាំត្រូវបង្ហាញថា កន្លែងការងាររបស់អ្នកមិនមានបក្សពួកនិយមនោះទេ ជាពិសេសអ្នកគាំទ្រមនុស្សក្រោមបង្គាប់ដោយស្នើភាពគ្នា។ ម្យ៉ាងទៀត ការិយាល័យរបស់អ្នកមិនផ្ដោតលើការប្រកួតប្រជែងគ្នានោះឡើយ តែផ្ដោតលើលទ្ធផលជោគជ័យរួមគ្នា។
ធ្វើតារាងការងារដោយផ្ដោតលើលទ្ធផល
ជារឿយៗបុគ្គលិកដែលមានបទពិសោធន៍ច្រើនរៀងមានអំនួតបន្តិច ព្រោះយល់ថាខ្លួនជារៀមច្បងនិងធ្លាប់ឆ្លងកាត់ការងារក្រាស់ក្រែល។ ជួនកាលពួកគេមិនគោរពអ្នកដឹកនាំដែលក្មេងសេចក្ដីជាងខ្លួនទេ ហើយធ្វើការតាមអំពើរចិត្ត។ ក្នុងលក្ខខណ្ឌនេះ អ្នកត្រូវមានគោលការណ៍ និងតារាងពិន្ទុដើម្បីកំណត់លទ្ធផលការងារប្រចាំសប្ដាហ៍ឬប្រចាំខែ។ ទុកឲ្យតួលេខជាអ្នកវាស់វែងកិច្ចការដែលពួកគេធ្វើ នោះអ្នកក៏គ្មានការទិតៀនពីភាពលម្អៀងណាមួយដែរ។
ធ្វើជាមនុស្សកណ្ដាលក្នុងចំណោមបុគ្គលិក

ជាមេដឹកនាំ ប្រៀបបាននឹងម្ដាយឪពុកដែលត្រូវស្រឡាញ់កូនៗឲ្យស្មើគ្នា។ ដូចគ្នាដែរជាអ្នកត្រូវស្រឡាញ់ គោរព និងឲ្យតម្លៃអ្នកក្រោមបង្គាប់ឲ្យបានដូចៗគ្នាទាំងអស់។ មិនថា អ្នកចាស់មិនសូវចូលចិត្តអ្នក តែមិនមែនមានន័យថាអ្នកត្រូវធ្វើបែបនេះតបទៅវិញទេ។ពេលមានបញ្ហាត្រូវតែឈរនៅកណ្ដាល និងជួយដោះស្រាយពួកគេដោយភាពអត់ធ្មត់។
ធ្វើការជជែកគ្នាទៅវិញទៅមក

គួររៀបចំវគ្គខ្លីៗ ឬការប្រជុំជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា ហើយវាក៏ធ្វើឲ្យយើងអាចជិតស្និទ្ធគ្នា ព្រមទាំងយល់ពីបញ្ហាគ្នាទៅវិញទៅមកផងដែរ។
ប្រែសម្រួល៖ សន្យា
ប្រភព៖ brendanreid
ចុចអាន៖ចំណុចទាំងនេះ នាំឲ្យអ្នកគ្រប់គ្រងទទួលបានការគោរពលើសពីតួនាទីទៅទៀត
ចុចអាន៖គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


