៥ សញ្ញាបង្ហាញថា យើង​​ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ការងារ​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

៥ សញ្ញាបង្ហាញថា យើង​​ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ការងារ​ហើយ

បានផុស

នៅ

ធ្លាប់​មាន​អារម្មណ៍​នៅ​សុខៗ​ ធុញ​នឹង​ការងារ​ដែល​ធ្លាប់​ជំរុញ​ចំណង់ចំណូលចិត្ត​ សម្រាប់​ជីវិត​ឬ​ទេ? បើ​កំពុងតែ​មាន​សញ្ញា​ទាំងនេះ​ ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ការងារ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​សញ្ញា​ព្រមាន​មួយ​ចំនួន ​ដែល​គួរ​តែ​ស្វែងយល់ ៖

១. មិន​ចង់​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក

យើង​ទាំងអស់​គ្នា​ តែង​ក្រោក​ពេលព្រឹក​ដោយ​ស្រស់ស្រាយ ​ឬ​អារម្មណ៍​ល្អ។ ប៉ុន្តែ​​បើ​ស្រាប់តែ​ស្ទាក់ស្ទើរ ​លែង​ចង់​ក្រោក​ពី​គ្រែ ​បើក​ភ្នែក​មក​​គ្មាន​បំណង​ចង់​ទៅ​ធ្វើការ​បន្តិច​ណា​ឡើយ។ អារម្មណ៍​ស្រាប់​តែ​ស្អប់​ពេលវេលា​ដែល​ត្រូវ​ចាកចេញ​ទៅ​ធ្វើការ​ជាដើម។ នោះ​ជា​សញ្ញា​មួយ​លេចឡើង​ដំបូង​ ដែល​យើង​គួរ​ពិចារណា​រក​មូលហេតុ។

២. មិន​យល់​ពី​មូលហេតុ​និង​អ្វី​ដែល​កំពុង​​ធ្វើ

ប្រសិនបើ​មិន​អាច​ដោះស្រាយ​ការ​សន្ទនា​ជាមួយ​ថ្នាក់​លើ​បាន​ទេ ​ដល់​ពេល​ដែល​ត្រូវ​ចាកចេញ​ហើយ។ មិន​ថា​យើង​ជា​បុគ្គលិកប្រភេទ​ណា​ឡើយ ​គួរ​តែ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​និង​យល់​ពី​រូបភាព​របស់​ក្រុមហ៊ុន។ នោះ​ទើប​អាច​ជួយ​យើង​​ឱ្យ​ទទួល​បាន​គោលបំណង​និង​ភាព​ច្បាស់លាស់​នៅ​ក្នុង​ការងារ​សព្វថ្ងៃ។

៣. ជីវិត​គ្មាន​ទិសដៅ​

នៅ​សាកលវិទ្យាល័យ​ ការ​ជប់លៀង​នៅ​វ័យ ២០ ឆ្នាំ​ ហើយ​គ្មាន​ទិសដៅ​គឺ​ជា​រឿង​​ធម្មតា​ទេ។ ប៉ុន្តែ​ឥលូវ​នេះ​ ទោះបីជា​យើង​ស្រឡាញ់​ការងារ​របស់​ខ្លួនឯង​ខ្លាំង​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ ហើយ​ជីវិត​ដូច​មិន​វិល​ត្រឡប់​ទៅ​រក​ការងារ​វិញ​សោះ ​ប្រហែល​ជា​ការងារ​នោះ​មិន​សម​នឹង​យើង​ទៀត​ឡើយ។

៤. គ្មាន​ការ​បំផុស​គំនិត​ដើរ​តាម​ចំណង់ចំណូលចិត្ត

ចំណង់ចំណូលចិត្ត​គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​មាន។ ដូចគ្នា​នេះ​ដែរ ​ប្រសិន​បើ​យើង​តែង​ចូលចិត្ត​ការ​ថតរូប ​ប៉ុន្តែ​មិន​មាន​ចំណុច​ណាមួយ​ក្នុង​ការ​ស្វែងរក​វា​ដូច​មុន​ទៀត ​នោះ​ការងារ​របស់​យើង​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​ការ​ច្នៃប្រឌិត​ទាំង​នោះ​ ដើរ​ចេញ​ពី​យើង​បាត់​អស់​ហើយ។

ព្យាយាម​ត្រលប់​ទៅ​ចំណង់ចំណូលចិត្ត​របស់​យើង​វិញ​ ក្នុង​ពេល​ទំនេរ​ណាមួយ​ ហើយ​មើល​ថា​ តើ​ការងារ​កំពុងតែ​បំផ្លាញ​ចំណង់ចំណូលចិត្ត​របស់​យើង​ពិតមែន​ឬ​យ៉ាងណា។

៥. អត្ថបទ​ពី​មនុស្ស​ជោគជ័យ​មិន​អាច​បំផុស​គំនិត​យើង​ដូច​មុន

យើង​តែងតែ​និយាយ​អំពី​ទម្លាប់​របស់​ស្ត្រី​​ឬ​បុរស​ដែល​ទទួល​បាន​ជោគជ័យ​ពី​ការងារ​ ពួកគេ​គួរ​តែ​ជំរុញ​យើង​ឱ្យ​សាកល្បង​អ្វី​ថ្មី​ មិន​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​អស់​សង្ឃឹម​ឬ​មិន​សប្បាយចិត្ត។ ប្រសិន​បើ​ជីវិត​របស់​ស្ត្រី​ឬ​បុរស​ដែល​ទទួល​ជោគជ័យ​ហាក់​ដូចជា​មិន​បាន​ធ្វើ​ឲ្យ​យើង​រីកចម្រើន​តាម​ពួកគេ​បន្តិច​ណា​សោះ ​នោះ​គួរ​តែ​ពិចារណា​រក​ហេតុផល​ជា​បន្ទាន់។

តើ​អ្វី​ជា​ផល​ប៉ះពាល់​ក្នុង​ជីវិត​យើង​សព្វថ្ងៃ​នេះ? ការងារ​ឬ​អ្នក​ជុំវិញ​ខ្លួន? ​ត្រូវ​រក​មូលហេតុ​នៃ​ការ​ធុញថប់​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​សព្វថ្ងៃ​នេះ​​ ហើយ​បើ​រក​ឃើញ​ហើយ ​គួរតែ​ដើរ​ចេញ​សាកល្បង​ស្វែងរក​អ្វី​ដែល​ជំរុញ​ចំណង់ចំណូលចិត្ត​និង​ជីវិត​យើងមកវិញ ​ទើប​ជីវិត​ជាមួយ​នឹង​ការងារ​ដើរ​ទៅមុខ​ទាំងអស់​គ្នា​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ careergirldaily

ចុចអាន៖ រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបាន​​យូរអង្វែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ផ្ទុះបាតុកម្មហិង្សាប្រឆាំងការបិទខ្ទប់នៅទីក្រុងមែលប៊ន ប៉ូលិសចាប់ខ្លួនបាតុករជាង ២០០នាក់ (វីដេអូ)

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អាហ្វហ្គានីស្ថាន បើកអនុវិទ្យាល័យឡើងវិញ តែមិនអនុញ្ញាតឲ្យសិស្សស្រីចូលរៀនឡើយ

ព័ត៌មានជាតិ៣៥ នាទី មុន

កម្ពុជា បន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ

ព័ត៌មានជាតិ៤១ នាទី មុន

អាជ្ញាធរប្រើធម៌ក្តៅចំពោះ អ្នកដែលមិនគោរពច្បាប់បិទខ្ទប់ នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ទាំង៤ នៅក្រុងសៀមរាប

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរី បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services