Connect with us

អាជីព

មាន​បួន​យ៉ាង​នេះ មេដឹកនាំ​ពូកែ​យ៉ាងណា ​ក៏​ក្រុមហ៊ុន​​ដួល​ក្ស័យ​បាន

បានផុស

នៅ

សួរ​ខ្លួន​យើង ថា​តើ​អាជីវកម្ម​សព្វថ្ងៃ​មាន​ចំណុច​ទាំង​បួន​នេះ​ដែរ​ទេ? បើ​មាន​ប្រញាប់​ចាត់​វិធានការណ៍​ប្ដូរ​ភ្លាម។

១ គ្មាន​គុណសម្បត្តិ​ប្រកួតប្រជែង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកម្ម​ឬ​សេវាកម្ម​ដែល​ប្រើ​វិធី​ដដែលៗដល់ទៅ១០ឬម្ភៃឆ្នាំ​ដោយ​មិន​ប្ដូរ​ចេញ បានន័យ​ថា​អ្នក​ប្រហែល​ត្រូវ​ប្ដូរ​យីហោ។ការ​មិន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​បាន​ដោយសារ​តែ​គំនិត​ផ្លាស់ប្ដូរ​មិនទាន់ពេល​ និង​មិនមាន​លក្ខណៈសម្បត្តិប្រជែងគ្រប់គ្រាន់ សម្រាប់​ទប់ទល់នឹងគូប្រជែង​ថ្មីៗ​ដែល​ឡើង​មក​ក្មេងជាង រហ័សជាង និងមានយុទ្ធសាស្ត្រមាំជាង។
ដូចជា​បច្ចុប្បន្ន​គ្រប់យ៉ាង​គឺ​នៅលើអ៊ីនធឺណិត​ មិនថា​អតិថិជន​ឬ​ដៃគូ។ យើងមិនអាចរក្សា​ប្រភេទ​បុគ្គលិកដែល​សរសេរ​ដៃ​ ហើយ​ជួលម្នាក់ទៀត​មកវាយកំព្យូទ័រ​ឲ្យនោះទេ។ត្រូវចាំថា ​ការ​រកស៊ីក្នុង​សម័យកាលនេះ យើង​មិនត្រឹម​តែ​ប្រកួតប្រជែងជាមួយមនុស្សក្នុងអាជីព​ប្រភេទ​ដូចគ្នា​អ្នកប៉ុណ្ណោះ​ទេ តែយើង​ត្រូវ​ប្រជែង​និងភាពយឺតយ៉ាវរបស់ខ្លួនឯង និង​លាង​ជម្រះ​ខ្លួនឯង​ជាមុន មុន​ការ​ប្រកួតប្រជែង​មកដល់។

២ ខ្វះ​យុទ្ធសាស្ត្រ​វែងឆ្ងាយ

ថ្នាក់ដឹកនាំ​ត្រូវ​យល់អំពីផែនការសម្រាប់អាជីវកម្មរបស់ខ្លួន ថា​កំពុង​ធ្វើអ្វី ដើរ​ទៅ​ណា និង​ចង់​បាន​អ្វី?

ពិនិត្យ​មើល​ថា​ផែនការ​យើង​ត្រូវ​សភាពការណ៍​ទេ? មនុស្ស​របស់​យើង​គ្រប់​សមត្ថភាព​ទេ? ហើយ​ពេល​វេលា​របស់​យើង​និង​ធនធានយើង​មានគ្រប់ទេ? មនុស្ស​គ្រប់គ្នា​ចំណុច​នេះ​ថាជា​យុទ្ធសាស្ត្រ ហើយ​បើ​គ្មាន​វា​ទេ អាជីវកម្ម​ធ្លាប់​ធំ​ប៉ុណ្ណា​ក៏​នឹង​ត្រូវ​បរាជ័យ​ឆាប់ៗនេះ។

អ្នក​ធ្វើ​យុទ្ធសាស្ត្រនិងផ្សាយវាដល់បុគ្គលិក​តោង​មាន​ការយល់ដឹង​ធំទូលាយ​អំពី​ទីផ្សារ​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន ព្រោះ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​រាល់​ការ​សំរេចចិត្ត​។

៣ មិន​យល់​ដឹង​អំពី​តម្រូវការ​ទីផ្សារ

រឿងមួយដែលងាយធ្វើ​ឲ្យ​ក្រុមហ៊ុនបរាជ័យគឺពួកគេមិនអើពើនឹងអតិថិជន។ការ​ស្តាប់​មតិ​អតិថិជន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនកាន់តែចេះសម្របខ្លួននិងមាន​សន្ទុះ​លក់ចេញល្អ។

អតិថិជន​តែងតែ​ផ្ដល់​យោបល់​មិន​ថា​ពេលគេរអ៊ូ ឬ​បន្ទោស សុទ្ធតែជាប្រយោជន៍​សម្រាប់អ្នក​គ្រប់គ្រង​ទីផ្សារ​យក​ទៅ​គិត​និង​កែលំអ សេវាកម្ម ឬ​ផលិតផល​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

នៅ​ក្នុង​សៀវភៅ​របស់​សេដ្ឋី Howard Schultz ស្ថាបនិក Starbuck ចំណង​ជើង​សៀវភៅ Onward លោក​បាន​សរសេរ​ថា ការគិត​អំពី​អារម្មណ៍​អតិថិជន​ជា​មូលដ្ឋាន​ធំ​នៃ​ជោគជ័យ​នៃ​ហាង​កាហ្វេ​លំដាប់ លេខមួយនេះ។

៤ រក្សា​បុគ្គលិក​ដែល​បង្ករ​បញ្ហា

បុគ្គលិក​ដែលរអ៊ូរទំា និងមិនមានភាពស្មោះសក្នុងការ​ខិតខំធ្វើការ នឹងបង្ករជាបញ្ហា​មិន​ចេះ​ចប់។ ទំនាស់ក្នុងផ្នែកធនធានមនុស្ស​និងរាំងស្ទះដល់ការវាយលុកទីផ្សាររបស់ក្រុមហ៊ុន ហើយ​មិន​យូរ​មិន​ឆាប់​នឹង​នាំ​មហន្តរាយ។
សាក​គិត​មើល បើ​ក្រុមហ៊ុនមួយបុគ្គលិកឈ្លោះគ្នាបង្ករបក្សពួក ច្រណែន មិនធ្វើការ បបួលគ្នា​ដើរ​ផឹក​និយាយ​ដើម​មេកោយ ឬរអ៊ូតែរឿងប្រាក់ តើ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​នោះ​នឹងមាន​សភាព​បែប​ណា​លើ​ទីផ្សារ?
មាន​ធនធានមនុស្ស​ល្អ​ឯណា​គេ​មក​ចូលរួម​ជាមួយ​? ហើយ​បើ​មិន​មាន​ធនធាន​ល្អ តើ​ជោគជ័យ​បាន​ដែរ​ទេ?

ប្រែសម្រួល៖ស្រស់

ចុចអាន៖គន្លឹះ​​គ្រប់គ្រង​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធភាព​ ទោះ​ស្ថិត​នៅ​ក្រោម​សម្ពាធពីការងារ

ចុចអាន៖កែលំអ​ជំនាញ​ទំនាក់ទំនង​បាន​រហ័ស​ទាន់​ចិត្ត តាម​វិធី​ទាំងនេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម