Connect with us

អាជីព

បើ​អ្នក​មាន​អារម្មណ៍​ទាំង​នេះ លា​ឈប់​ថ្ងៃ​នេះ ជា​រឿង​ត្រឹមត្រូវ

បានផុស

នៅ

មនុស្ស​គ្រប់គ្នា តែង​មាន​ថ្ងៃ​មិន​ល្អ​នៅ​កន្លែងធ្វើការ តែ​មិនមែន​រាល់ថ្ងៃ មិនមែន​ដល់​ថ្នាក់​ដេក​មិន​លក់ ព្រឹក​ឡើង​ននៀល​មិន​ចង់​ទៅ ដូច​ក្មេង​ចង់តែ​គេច​សាលា​នោះ​ទេ។

ឥឡូវនេះ​ការ​លា​ឈប់​ពី​ការងារ គួរតែ​យក​មកពិចារណា ​ប្រសិន​អ្នកមាន​អារម្មណ៍ទំាងប៉ុន្មាន​ខាងក្រោម៖

ចូលគេងរាល់យប់ ស្រមៃឃើញតែ​កន្លែងហើយ​ក្រោកមកកាលណា ខ្លាចម៉ោង ៨ ម៉ោងនៅឯការិយាល័យ ខ្លាចមេ ខ្លាចការងារដែលតែងគរជាគំនរដូចភ្នំ ខ្លាចពាក្យ​ដែលបន្ទោសស្តី ខ្លាច​ការប្រជុំដែលគ្មាន​មាតិកា ខ្លាចឃើញមនុស្ស​ដែលមិនធ្វើការ​តែ​អែបអបទទួល​បានការសរសើរ​ ខ្លាច​ថា ខ្លួនអត់ធ្វើអីសោះ​ក៏ចាំតែ​ខុស។

  អារម្មណ៍​ឈឺរាល់ថ្ងៃ។ ពីមុនអត់ចេះស្រវឹង ឥឡូវ​ល្ងាចណាក៏​ចង់កាត់សាញ។ ស្រាពីរបីកែវរាល់យប់ព្រោះ​ពិបាកចិត្ត​រឿង​កន្លែងធ្វើការមែនទេ? តើអ្នកធ្វើការច្រើនម៉ោងហើយអត់ពេលហាត់ប្រាណ គ្មាន​លុយ​ញ៉ាំអាហារ ថែមទំាង​បន្លាចក្នុងការ​គេងទៀត?

គ្មានការងារណាដែលសមនឹងលះបង់សុខភាពរបស់យើង​ឡើយ។ វិលមក​ហូបបាយកករកការងារថ្មី​ល្អជាងឆ្កួតទាន់។

មានអារម្មណ៍ថា ធ្លាប់លះបង់តែគ្មាន​តម្លៃ។ មិត្តរួមការងារ មិនចូលចិត្ត ក្រុមការងារ​កេងចំណេញ ​​​​ឲ្យយើង​ធ្វើម្នាក់ឯង គេឈ្លោះគ្នា​សង្គ្រាម​ក្តៅត្រជាក់ងងឹតមុខរាល់ថ្ងៃ គ្មាន​ដំណោះស្រាយ​ព្រោះ​ជម្លោះនាំំមកពីថ្នាក់លើ​តដល់ក្រោម ព្រោះទម្លាប់និយាយ​ពីក្រោយ​ខ្នងនិងបែងចែកបក្សពួក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារម្មណ៍គ្មាន​ការជឿនលឿនសោះ។ កុំខ្ជះខ្ជាយពេលវេលាក្នុងទីតាំងដែលមិនផ្តល់ឱកាសសម្រាប់ការរីកចម្រើន។ ការលះបង់ពេលវេលានិងកម្លាំងរបស់អ្នកទៅ​ឲ្យក្រុមហ៊ុនដែលមិនគាំទ្រវឌ្ឍនភាពនៃអាជីពរបស់អ្នកឬរីកចម្រើនជាមួយអ្នកនឹងរារាំងការអភិវឌ្ឍអាជីពរបស់អ្នកក្នុងរយៈពេលវែង។ 

មាន​មិត្តរួមការងារជា​បុគ្គលិកខ្សោយសិលធម៌ វ័យចាស់ជ្រុល ឬក្មេងជ្រុល ចាស់ពូកែត្អូញត្អែរឥតឈប់ឈរ សតិអារម្មណ៍ បើក្មេងវិញ​មិនយកចិត្ត​ទុកដាក់ ធ្វើអ្វី​ចុងដៃជើង​សប្បាយច្រើនជាងមានវិន័យ ហើយចៅហ្វាយវិញមិនដែលឃើញមុខមកដោះស្រាយ រអ្នកមិនសប្បាយចិត្តជាប្រចាំ ទុទិដ្ឋិនិយមនៃបរិយាកាស អាចសម្លាប់ចំណង់ចំណូលចិត្ត ប្តូរយើងពីល្អទៅជាអាក្រក់ ពី​ឧស្សាហ៍ទៅជាខ្ចិល ពីមាន​ផែនការទៅជា​បណ្តោយតាមយថាកម្ម សមនឹង​នៅទៀតដែរ?

អារម្មណ៍ដែលមិនដឹងថា​ក្រុមហ៊ុននេះ​កំពុង​ធ្វើអ្វីឱ្យប្រាកដ​ហើយ​គេពិតជា​កំពុងលូតលាស់ឬដើរថយក្រោយ? តើអ្នកយល់ថា ខ្លួនអ្នកកំពុងតែស្ថិតនៅទីកន្លែង​មួយត្រឹមត្រូវនៃគោលដៅជីវិត ឬវាគ្រាន់តែគ្មានជម្រើស។

បើអ្នកទម្លាប់រស់ដោយគ្មានជម្រើស វានឹង​បែបនេះជារៀងរហូត។ ចូរផ្តល់សេរីភាព​​ឲ្យខ្លួនអ្នកឡើង។ ​ពេលវេលាមាន​តម្លៃណាស់។ កុំបោះបង់ចោល​ពេលវេលា ក្នុងបរិយាកាស​ដែលងងឹតស្លុប​រង់ចាំ​ទទួលយកជម្ងឺផ្លូវចិត្ត​និងការ​បញ្ចប់ទៅនូវ​អាជីព​ភ្លឺស្វាងរបស់អ្នក៕

ប្រែសម្រួល៖ចម្រើន តារា​

ចុចអាន៖រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ម្ចាស់អាជីវកម្មជាង ១៥០កន្លែង ទទួលបានការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំ លក់រាយ ថ្នាំជីកសិកម្ម

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ច ធ្វើសិក្ខាសាលាវិភាគមុខងារដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួងកាន់តែល្អ

សេដ្ឋកិច្ច១៦ នាទីutes មុន

ឥទានលក្ខណៈបុគ្គល កើនឡើងនៅត្រីមាសទី១ ឆ្នាំ​២០២៥

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

ក្រុមហ៊ុន អិន ស៊ី អិច បន្តទទួលស្គាល់សិទ្ធិផ្ដាច់មុខលើការនាំចូល និង ចែកចាយផ្តាច់មុខលើ​     ម៉ូតូម៉ាក HONDA MOTOR CO., LTD នៅក្នុងប្រទេសកម្ពុជា

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជាផ្តួចផ្តើម និងប្តេជ្ញាចិត្តជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល

Sokha Hotels

ព័ត៌មានពេញនិយម