អាជីព
ស្វែងយល់មនុស្ស ៤ ប្រភេទនៅកន្លែងការងារ
នៅលើពិភពលោកយើងនេះ មានមនុស្សច្រើនប្រភេទណាស់ ប៉ុន្តែជារួមទៅនៅក្នុងវិស័យការងារ ឬជំនួញ គេបែងចែកមនុស្សតែ ៤ ប្រភេទប៉ុណ្ណោះ។
ទី១–មនុស្សប្រភេទអ្នកដឹកនាំ (Driver)៖ សំដៅទៅលើអ្នកគ្រប់គ្រង និងថៅកែ ដែលប្រាកដប្រជា និងម៉ឺងម៉ាត់។ ពួកគេជាមនុស្សដែលគោរពពេលវេលា ឲ្យតម្លៃលើការគោរពគ្នា ចូលចិត្តការផ្លាស់ប្តូរ និងហ្មត់ចត់។
ទី២–មនុស្សប្រភេទមានឥទ្ធិពល ឬតែងខ្លួន (Expressive)៖ ជាមនុស្សដែលចូលចិត្តប្រើពណ៌ក្រហម។ បើស្រ្តីវិញក្រៅពីសម្ភារៈប្រើប្រាស់ពណ៌ក្រហមហើយនោះ នាងចូលចិត្តពាក់ស្បែកជើងកែងចោទខ្ពស់ៗ។ មនុស្សប្រភេទនេះជាក្រុមដែលចូលចិត្តការផ្លាស់ប្តូរ។ សម្រាប់មនុស្សក្រុម Expressive នៅពេលលឺថាមានការផ្លាស់ប្តូរ គឺសប្បាយចិត្តណាស់ ព្រោះពួកគេគិតថា វាគឺជាឱកាស ក៏ដូចជាការប្រកួតប្រជែងកំពុងតែមកដល់។
ទី៣-មនុស្សប្រភេទសន្តិភាពនិយម ឬស្ងៀមស្ងាត់(Amiable)៖ សំដៅលើបុគ្គលិកដែលមិនសូវក្លាហាន និងទន់ជ្រាយ។ ក្រុមមនុស្សនេះមិនហ៊ានក្អកជាមួយមេសូម្បីបន្តិច ហើយពេលណាមេស្តីបន្ទោសម្ដងៗ មនុស្សក្រុមនេះច្រើនតែអន់ចិត្ត ហើយអង្គុយយំនៅពីក្រោយខ្នងមេ។
ទី៤–មនុស្សប្រភេទអ្នកវិភាគ(Analysis)៖ ផ្តោតសំខាន់ទៅលើមនុស្សដែលសុទ្ធតែជាអ្នកពូកែវិភាគ។ មនុស្សក្រុម Analysis និងក្រុម Amiable មិនសូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ ។ មនុស្សក្រុម Analysis មុននឹងធ្វើការសម្រេចចិត្តគឺតែងធ្វើការគិតមុខគិតក្រោយ តែលទ្ធផលចុងក្រោយ ពួកគេមិនអាចសម្រេចចិត្តបានទេ។ អ្វីដែលជាចំនុចល្អរបស់ពួកគេនោះគឺ មានព័ត៌មានច្រើន។ មនុស្សក្រុម Analysis បដិសេធមុនគេនៅពេលមានការផ្លាស់ប្តូរ ព្រោះពួកគេហាមជាដាច់ខាតមិនឲ្យមានតែម្តង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង