Connect with us

សន្តិសុខសង្គម

Update៖​ ករណីឆេះបន្ទប់ខារ៉ាអូខេនៅខណ្ឌដូនពេញ សមត្ថកិច្ចដាក់ការសង្ស័យឆ្លងចរន្តអគ្គិសនីលើពិដាន

បានផុស

នៅ

ករណីអគ្គិភ័យឆេះក្នុងបន្ទប់ខារ៉ាអូខេ រ៉ូមេនទិច ជាន់ទី២ ត្រូវបានកម្លាំងជំនាញគ្រប់គ្រងបានជាស្ថាពរ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៨គ្រឿង។ ករណីនេះបានបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន តែមិនបង្កអោយមានអ្នករងរបួសនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ច ករណីនេះកើតឡើងសង្ស័យឆ្លងចរន្តអគ្គិសនីចេញពីពិដាននៃបន្ទប់ ដែលបង្កជាអណ្ដាតភ្លើងឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកនៅខាងក្នុងរត់ចេញមកក្រៅ។

យោងតាមប្រភពព័ត៌មានពីបុគ្គលិកខាងក្នុងបានអោយដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែពិសាបាយ ស្របពេលនោះក៏មានធំក្លិនឈ្ងៀមរត់រកមើល ស្រាប់តែឃើញមានផ្សែងហុយខ្មៅខ្មួលខ្មាញ់ លាយឡំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្នែកលើពិដាន។ ភ្លាមៗនោះពួកគាត់បាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ពន្លត់ភ្លើងតែទប់ទល់មិនបានទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំឱ្យមានការឆេះរាលដាលកាន់តែខ្លាំងដល់ហាងក្បែរនោះ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម