សន្តិសុខសង្គម
ផ្ដន្ទាទោសឃាតក រំលោភសម្លាប់ក្មួយថ្លៃអស់មួយជីវិត
ភ្នំពេញ ៖ ឃាតកមុខស្រស់ញញឹមដែលបានរំលោភ រួចសម្លាប់ក្មួយថ្លៃ ត្រូវបានលោករស់ សាម៉ឺឌី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០២១ ផ្ដន្ទទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកមានទារុណកម្ម ឬអំពើឃោរឃៅ រំលោភសេពសន្ថវៈ។
នគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនឃាតកម្នាក់ ដែលសម្លាប់ក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ បានហើយ។ នេះបើយោងតាម លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ។
អំពើឃាតកម្មគិតទុកជាមុន នេះ កើតឡើងនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី។
ជនសង្ស័យឈ្មោះអុន ភាម៉ុន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
បើតាមចម្លើយជនសង្ស័យឈ្មោះ អុន ភាមុន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាបងថ្លៃជីដូន ជនរងគ្រោះ បានសារភាពថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហើយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកើតហេតុខាងលើ ដែលត្រូវ ជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ពិតប្រាកដមែន ដោយមូលហេតុធ្វើឲ្យខ្លួនវាយ សម្លាប់ក្មេងរងគ្រោះ ដោយសារពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មើលងាយខ្លួនថា ជាមនុស្សខ្ជិលគ្មានការងារធ្វើទើបកើតជាការគុំគួនក្នុងចិត្តតែម្តងទៅ។ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហើយនៅវេលាម៉ោងប្រហែល ០៣រសៀលខ្លួនបានដឹងថា ក្មេងរងគ្រោះបានយកត្រីទៅព្រលែង ក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ1FJ-8384 ទៅយកក្មេងរងគ្រោះ ដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ។
ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលើម៉ូតូតែម្តង ពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួន ចំនួន០២ដៃ ដែលបង្កឲ្យខ្លួនកាន់តែមានកំហឹង។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកើតខាងលើ ហើយខ្លួនបាននិយាយលួងលោម បញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូក ខណះពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហើយកាច់មែកឈើទំហំប៉ុន កដៃក្មេង វាយក្បាល ពីដងឈើ និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់ ទើបខ្លួនធ្វើសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកើតហេតុ មកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វី។
ប្រភពដដែលបានបន្ថែមទៀតថា រហូតមកដល់យប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលជិត សប្តាហ៍ ទើបកំណត់មុខសញ្ញាបានដែលជនសង្ស័យនោះជា បងថ្លៃជីដូនមួយ នៅចំណុចក្នុងវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និង បានយកមកសួរនាំបន្តទៅអធិការ នគរបាលខណ្ឌច្បារអំពៅតែម្តង។
ដោយ ៖ មករា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង