សន្តិសុខសង្គម
មុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវប៉ូលីសស្រុកបាទីបង្ក្រាប
ខេត្តតាកែវ៖ មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ត្រូវប៉ូលីជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីបង្ក្រាបបាន ជាមួយនឹងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ កែមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងជំនាញផ្នែកគ្រឿងញៀនចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ។ លុះមកដល់ចំណុចភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ អៀ ភា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញក្រាមពណ៌ ស ២៣ កញ្ចប់ ១ កញ្ចប់ធំ និង ២២ កញ្ចប់តូច ទូរស័ព្ទដៃ ០១ គ្រឿង នៅនឹងខ្លួនជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី៕
អត្ថបទ៖ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


