បញ្ជូនជនអន្តោប្រវេសន៍ ជនជាតិថៃចំនួន ១០៣នាក់ ទៅប្រទេសរបស់ពួកគេវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

បញ្ជូនជនអន្តោប្រវេសន៍ ជនជាតិថៃចំនួន ១០៣នាក់ ទៅប្រទេសរបស់ពួកគេវិញ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ នឹងបញ្ជូនជនអន្តោប្រវេសន៍ជនជាតិថៃប្រុស-ស្រី ចំនួន ១០៣នាក់ ទៅប្រទេសរបស់​ពួកគេវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនជាតិថៃទាំងនោះ នឹងត្រូវដឹកចេញពីចំណុចច្រកថ្មដា ក្នុងខេត្តពោធិ៍សាត់ ហើយ​រហូតដល់ម៉ោង ២រសៀល ទើបមានការរៀបចំពិធី ប្រគល់ជនអន្តោប្រវេសន៍ជនជាតិថៃទាំង ១០៣នាក់នោះ ឲ្យទៅអាជ្ញាធរថៃ នៅឯច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍​ប្រាប់អ្នកសារព័ត៌មាន​កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកានេះថា កម្លាំងកងរាជអាវុធហត្ថ បាននិងកំពុងធ្វើកិច្ចការងារនេះហើយ។ នៅពេល​សួរ​ថា​តើ ជនអន្តោប្រវេសន៍ជនជាតិថៃទាំងនោះ ត្រូវបានប្រមូលមកពីខេត្តណាខ្លះនោះ? លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់យ៉ាងខ្លីថា «យើងកំពុងធ្វើការងារហ្នឹង ហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services