សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិថៃ ៦នាក់ពាក់ព័ន្ធបទល្មើសប្រើប្រាស់អាវុធខុសច្បាប់នៅលើទឹកដីកម្ពុជា
បុគ្គលិកកាស៊ីណូ ជាជនជាតិថៃចំនួន ៦នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លូនពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធដោយខុសច្បាប់នៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចមាត់ស្ទឹងជិតស្ពានសន្តិភាព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមលោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរងនគរបាលខេត្តប៉ៃលិន ទទួលផែនការងារសន្តិសុខ បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដោយសហការជាមួយកម្លាំងប៉ុស្ដ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងជំនាញនៃអធិការស្រុកសាលាក្រៅ បានចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលជាជនជាតិថៃ ធ្វើការនៅកាស៊ីណូ និងរីសត ហ្គ្រេនប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកវរសេនីយ៍ទោ ជា សុផារិទ្ធ បានបញ្ជាក់ថា ដំបូងឡើយ គឺក្រុមជនសង្ស័យបានជិះម៉ូតូទៅលេងទឹកស្ទឹងជិតស្ពានសន្តិភាព លុះដល់ពេលចុះលេងទឹកស្រាប់តែក្រុមជនសង្ស័យបានដកកាំភ្លើងបាញ់លេងដោយសេរី បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាឡើយ។

សូមជម្រាបថា ជនសង្ស័យជាជនជាតិថៃ ធ្វើការនៅកាស៊ីណូហ្រ្គេនប៉ៃលិន ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖១. ឈ្មោះ Eiamrk Sawong ភេទប្រុស ហៅតឺ អាយុ២៩ឆ្នាំ (ប្រើប្រាស់អាវុធចំនួន ២ដើម ម៉ាក់ឡក និងគូស៊ីគ្រាប់សរុបចំនួន ៨១គ្រាប់ ហើយបានបាញ់ចំនួន ១១គ្រាប់)។ ទី២. ឈ្មោះ តា ឆៃ ហៅបៀ ភេទប្រុស អាយុ២៧ឆ្នាំ (មានអាវុធម៉ាក់រឡូចំនួន ១ដើម គ្រាប់ចំនួន ៤៥គ្រាប់ និងបានបាញ់ ៣គ្រាប់)។ ទី៣. ឈ្មោះ អាត ធិប ហៅទិ ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៤. ឈ្មោះ SIttipog Vuthichai ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៥. ឈ្មោះ Bunthuk thawatchai ហៅតូ ភេទប្រុស អាយុ ៣៣ឆ្នាំ។ ទី៦. ឈ្មោះ Chanin Thon ហៅទិន ភេទប្រុស អាយុ ១៩ឆ្នាំ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន គឺអាវុធខ្លី ៣ដើម ម៉ាកអាលូ គ្រាប់មួយប្រអប់ចំនួន ៤៥ គ្រាប់ ម៉ាកឡុក មានបង់ចំនួន ៣ និងមានបង់ខ្លី ២ បង់វែង ១ ដែលមានគ្រាប់ ចំនួន៥១ គ្រាប់ ម៉ាក គូស៊ី មានបង់មួយ និងមានគ្រាប់កាំភ្លើងអាលូចំនួន ៣០ គ្រាប់ សរុបគ្រាប់ទាំងអស់ចំនួន ១២៦គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឃាត់ខ្លួន និងបន្តអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ