Connect with us

សន្តិសុខសង្គម

កម្មករ​សំណង់​ម្នាក់ ត​ខ្សែ​ភ្លើង​ដាក់​អំពូល​មិន​ប្រយ័ត្ន​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

បានផុស

នៅ

ភ្នំពេញ ៖ ក្មេង​ប្រុស​កម្មករ​សំណង់​ម្នាក់​ ទើប​តែ​មក​ធ្វើ​ការ​បាន​៣​ថ្ងៃ​ស្រាប់​តែ​រាយ​ខ្សែ​ភ្លើង​ត​ដាក់​អំពូល​មិន​ប្រយ័ត្ន​ក៏​ត្រូវ​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​របង​ដីឡូត៍​មួយ​កន្លែង ក្រោយ​វត្ត​អង្គ​តា​មិញ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ​រតនា​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​មុខរបរ​កម្មករ​សំណង់​។ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ប​ច្ចុ​ប្បន្ន​ស្នាក់នៅ​ទីតាំង​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រងគ្រោះ​ទើប​តែ​មក​ធ្វើ​ការ​ជាមួយ​បងប្រុស​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ជនរងគ្រោះ​ត្រូវ​បាន​ជនសង្ស័យ​លួច​ទូរសព្ទ​អស់​មួយគ្រឿង​ខណៈ​កំពុង​ដេក​លង់លក់​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរចូល​ទៅ​ក្នុង​រោង​ដើម្បី​ដោះ​អំពូល​មក​ដាក់​បំភ្លឺ​នៅ​ខាងក្រៅ​វិញ​ស្រាប់តែ​ឆក់​ខ្សែភ្លើង​ដួល​ធ្លាក់​នៅក្នុង​ទឹក​ពេលនោះ​រូបគាត់​ក៏បានរ​ត់ទៅ​ដោះ​ព្រី​ភ្លើង​ចេញរួច​ក៏​រត់​មក​ជួយ​ជនរងគ្រោះ​យកទៅ​កប់​ដីខ្សាច់​ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។

បន្ទាប់មក​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។ តាម​ការពិនិត្យ​នឹង​កោសល្យ​វិច័​យ​របស់​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន​។ ប​ច្ចុប្ប​ន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម