Connect with us

សន្តិសុខសង្គម

ឡោមព័ទ្ធចាប់ក្រុមចោរគាស់ទ្វារចេតិយក្នុងវត្តបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន

បានផុស

នៅ

ក្រុមចោរ​ពី​នាក់បានធ្វើ​សកម្មភាពចូល​គាស់​ទ្វារ​ចេតិយក្នុង​វត្ត ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធចាប់បាន​ម្នាក់ និង​ម្នាក់ទៀត​រត់គេចខ្លួន ។

ការឃាត់ខ្លួននេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោង៩និង​៣០​នាទី នៅ​ចំណុច​វត្ត ព្រៃ​រោង ភូមិត្បូង​ក្តី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ាន់ ថន ភេទប្រុស អាយុ៧០​ឆ្នាំ មានទីលំនៅភូមិ​ត្រពាំង​ចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ ព្រះសង្ឃ។ ចំណែកជនសង្ស័យ២នាក់ ទី​១​ឈ្មោះ ម៉ៅ ព្រឹក ភេទ​ប្រុស អាយុ២៤ឆ្នាំ មាន​ទីលំនៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី​២​ឈ្មោះ អូន មិនស្គាល់អត្តសញ្ញាណ (​គេចខ្លួន ) ។

នគរបាល​បាន​អោយដឹងទៀតថា នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧​និង​៣០​នាទី ជនសង្ស័យខាង លើបានបើ​កម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងចេញពី​ផ្ទះជួល​ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ៣ សំដៅ​មក​កន្លែងកើ​តហេតុ ហើ​យ​បាន​បើ​ក​ម៉ូតូសណ្តោងរ៉ឺម៉ក ចូលទៅក្នុងវត្តព្រៃ​រោង ពេលទៅដល់ចំណុចកើ​តហេតុ ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពលួចគាស់​ទ្វារ ចេតិយបានចំនួន៣ផ្ទាំង រួចលើ​ក​ដាក់រ៉ឺម៉កបើ​ក​ចេញ​តាម​ក្រោយវត្ត ដើ​ម្បីយកទ្វារចេតិយទៅ​លក់​នៅ​ឃ្លាំង អេតចាយ មួយកន្លែងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានតម្លៃ ៤០០.០០០​រៀល ។

លុះ​ព្រឹកថ្ងៃទី២ ខែ ឆ្នាំ ដដែល ជនសង្ស័យទាំង​០២​នាក់​ខាង​លើ បានបើ​កម៉ូតូសណ្តោងរ៉ឺម៉កចូលក្នុងវត្ត​ម្តង ទៀត បម្រុងធ្វើសកម្មភាពលួចគាស់ទ្វារចេតិយ តែ​ត្រូវព្រះសង្ឃក្នុងវត្ត​ឃើ​ញ ហើយរាយការណ៍ជូន សមត្ថកិច្ច។ ភ្លាមនោះជនសង្ស័យទាំងពីរនាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉ករត់គេ​ខ្លួនតែ​ត្រូវកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំបារគូ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអន្លង់រមៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ បញ្ជូនមកកាន់អធិការដ្ឋា​ននគរបាលស្រុក​កណ្តាលស្ទឹង ដើ​ម្បីកសាងសំនុំរឿង​តាមនីតិវិធីច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម