សន្តិសុខសង្គម
នគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុមចោរ៨នាក់ រកឃើញម៉ូតូ៦គ្រឿងនិងសម្ភារៈមួយចំនួន
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបក្រុមចោរលួចម៉ូតូ និងអ្នកទទួលផលចោរកម្មសរុបចំនួន៨នាក់ រួមទាំងរកឃើញម៉ូតូចំនួន៦គ្រឿង និងសម្ភារៈមួនចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបណ្តឹង កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ជាបន្តបន្ទាប់ ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ពាក់ព័ន្ធករណីលួចកាច់បំបែកសោរកម៉ូតូ ចំណែក២នាក់ទៀត ពាក់ព័ន្ធករណីទទួលផលចោរកម្ម។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សៀង ចាន់ដា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាត់ម៉ូតូ១គ្រឿង ម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងបានដកហូតម៉ូតូចំនួន៦គ្រឿង ម៉ាក ZOOMER X ៤គ្រឿង, ម៉ាក HONDA ICON ១គ្រឿង និង SUZUKI MIO ១គ្រឿង ស្លាកលេខម៉ូតូចំនួន១២សន្លឹក កញ្ចក់ម៉ូតូ១គូ, -កាងម៉ូតូ ១ ។
ក្នុងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជូនព័ត៌មានដល់ជនរងគ្រោះដែលបាត់ម៉ូតូ រួសរាន់មកពិនិត្យម៉ូតូដែលសមត្ថកិច្ចដកហូតបាននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។ ចំណែកជនសង្ស័យទាំង៨នាក់ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


