សន្តិសុខសង្គម
បុរសម្នាក់ទៅកាប់ចម្ការក្បែរភូមិ ត្រូវដើមឈើសង្កត់ស្លាប់
បុរសម្នាក់ទៅកាប់ចម្ការក្បែភូមិ ត្រូវបានដើមឈើដ៏ធំមួយរលំសង្កត់ពីលើស្លាប់ ពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
ហេតុការណ៍ខាងលើ ត្រូវបានកើតឡើងកាលពីល្ងាចថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២ នៅចំណុចព្រៃចម្ការមួយកន្លែង ស្ថិតក្នុងភូមិស្ដៅឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមរបាយការណ៍របស់នាយប៉ុស្តិ៍នគរបាលស្ដៅបានបញ្ជាក់ថា នៅថ្ងៃទី ១១ ខែមករា ជនរងគ្រោះបានចេញពីផ្ទះទៅកាប់ចម្ការ ហើយត្រូវដើមឈើដ៏ធំមួយបានរលំសង្កត់ពីលើ ត្រូវបានបងប្អូនក្រុមគ្រួសារជួយសង្គ្រោះ ដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត តែមិនអាចសង្គ្រោះបានទេ ដោយសាររងគ្រោះធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់ពេលមកដល់មន្ទីរពេទ្យ។
លោកមេប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះថាយ ឡាយ ភេទប្រុសអាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្ដៅ ២ ឃុំស្ដៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះពិនិត្យមើលជនរងគ្រោះរកឃើញថា ពួកគេបានទៅកាប់ចំការ ខ្វះការប្រុងប្រយ័ត្នត្រូវដើមឈើដ៏ធំមួយរលំសង្កត់បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


