Connect with us

សន្តិសុខសង្គម

ឆក់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះដួលរបួសធ្ងន់ធ្ងរ​

បានផុស

នៅ

ជនសង្ស័យ​មួយក្រុម​ធ្វើសកម្មភាព​ឆក់​ការ​បូ​ប​ពីស្ត្រី​ម្នាក់​បានសម្រេច​បណ្តាលឱ្យ​ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​ ខ​ណៈ​ដែល​ជនរងគ្រោះកំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ ជនសង្ស័យ​គេច​ទៅ​បាត់​ដោយ​សុ​វត្តិភាព។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​រងគ្រោះ​ស្ថិតក្នុង​សភាព​របួស​ធ្ងន់ធ្ងរ បោក​ផុង​លលាដ៍ សន្លប់​ឈឹង មានឈ្មោះ​ ពុំ រ៉ាវី ភេទ​ស្រី វ័យ​ជាង​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា មុន​កើតហេតុគេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ខាងកើត​ច្រកចូល​អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបាន​ជនសង្ស័យជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ ធ្វើ​សកម្មភាព​ឆក់​ទាញយក​កាបូប បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​បោក​នឹង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ភ្លាមៗ ។​

តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អសន្តិសុខ បទល្មើស​ចោរឆក់ សឹង​រាល់ថ្ងៃ​ទៅហើយ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​៕

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មនុស្សរាប់លាននាក់ ទទួលបានទស្សនីយភាពដ៏មហស្ចារ្យ នៃសូរ្យគ្រាសកម្របំផុត ក្នុងឆាកជីវិត

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ស្រុក​សេ​សាន​ បង្កើត​ព្រឹត្តិការណ៍​សប្បាយ​ៗ​សង្ក្រាន្ត​ឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងធនធានទឹក៖ ករណីធ្លាយសារធាតុគីមីចូលដៃទន្លេមេគង្គឡាវ មិនប៉ះពាល់ដល់ទឹកទន្លេមេគង្គកម្ពុជាឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រគល់រថយន្ត ២៥ កៅអី ដល់ សមាគម វិទ្យុ និង ទូរទស្សន៍អនឡាញ សំឡេង ជនពិការភ្នែក (VOB)

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលខេត្តសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគជូនបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤

Sokha Hotels

ព័ត៌មានពេញនិយម