Connect with us

សន្តិសុខសង្គម

ករណីអគ្គីភ័យឆេះព្រឹកមិញនៅសង្កាត់ទឹកល្អក់ទី១ នគរបាលដាក់ការសង្ស័យថា បណ្តាលមកពីការផ្សារដែក

បានផុស

នៅ

យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រី០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះ សិប្បកម្មពូកមួយកន្លែង និងលំនៅឋានចំនួន០២ល្វែង កាលពីវេលាព្រឹកមិញ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ១២២ ខាងលិចផ្សារសាមគ្គី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុ មានការផ្សារដែកនៅចំណុចផ្ទះលេខ១១១ ដែលជាផ្ទះកណ្តាលគេរវាងសិប្បកម្មពូក និងផ្ទះល្វែងដទៃមួយខ្នងទៀត ។ មួយសន្ទុះក្រោយមក មិនដឹងមានមូលហេតុអ្វី ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ ចេញពីសិប្បកម្មពូកយ៉ាងសន្ធោរសន្ធៅ បណ្តាលអោយអណ្តាតភ្លើងរោលរាលដាលបន្តដល់ផ្ទះល្វែងទាំង២ ដែលនៅជាប់នោះតែម្តងទៅ ។

ភ្លាមៗ ក្រុមអាជ្ញាធរមូលដ្ឋាន រួមទាំងរថយន្តពន្លត់អគ្គីភ័យ នៃការិយាល័យនគរបាលពន្លត់បង្ការគ្រោះអគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ប្រមាណ១ម៉ោងរួចមក ឃើញថាអណ្តាតភ្លើងបានរលត់សូន្យសុងទៅវិញ ដោយបានបំផ្លាញ ឃ្លាំងសិប្បកម្មពូ លំនៅឋាន២ល្វែងឆេះអស់ផ្នែកខ្លះ និងទ្រព្យសម្បត្តិ មួយចំនួន ដូចជាម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង ម៉ូតូរ៉ឺម៉កដឹកអ៉ីវ៉ាន់០១គ្រឿង នឹងសម្ភារះដទៃផ្សេងទៀតផងដែរ ។

ក្នុងករណីនេះ បានបណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់ នឹង០២នាក់ស្រាល ត្រូវបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។

ជុំវិញករណីដដែលនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានពីមូលហេតុ នៃការឆាបឆេះបាននៅឡើយនោះទេ រងចាំស្រាវជ្រាវបន្តនៅពេលក្រោយ ប៉ុន្តែជំហានដំបូង សមត្ថកិច្ចដាក់ការសង្ស័យលើផ្ទះល្វែងលេខ១១១ ព្រោះមុនកើតហេតុ ផ្ទះខាងលើ មានការផ្សារដែក ។ ក្នុងការពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុង១០០ភាគរយ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុប ៣៨គ្រឿង ៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម