សន្តិសុខសង្គម
ស្រីស្អាតម្នាក់ លោតពីលើអគារខុនដូរជាន់ទី៦ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
ភ្នំពេញ ៖ នារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី០៦ ដល់ក្រោមដី បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចអគារខុនដូរ ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ នី អាយុប្រមាណជាង ២០ឆ្នាំ ស្នាក់នៅក្នុងអគារខុនដូរខាងលើ នៅបន្ទប់លេខ៥០។
យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ នារីរងគ្រោះ ក្នុងសម្លៀកបំពាក់ខោអាវឈុតផ្កាដៃខ្លី ពណ៌ក្រហម បានឡើងទៅអង្គុយលើបង្កាន់ដៃនៅជាន់ទី៦ នៃអគារខុនដូរខាងលើ ។ លុះបន្តិច ក្រោយមក នាងក៏ធ្វើសកម្មភាពលោតចុះមកដីតែម្តង បណ្តាលឲ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ។ ភ្លាមៗ នាងត្រូវបានបុរសម្នាក់ជួយ ដឹកតាមរថយន្ត បញ្ជូនទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែអកុសល ខណៈបញ្ជូនដល់មន្ទីរពេទ្យ នារីរងគ្រោះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។

បន្ទាប់ ពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ បានចុះអន្តរាគមន៍ នឹងបានចងខ្សែហ៊ុមព័ទ្ធទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យពិនិត្យ។

យ៉ាងណាមិញ ជុំវិញ លោតសម្លាប់ខ្លួននេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វី ដែលធ្វើឲ្យ នារីរងគ្រោះ សម្រេចចិត្តគិតខ្លី បែបនេះឡើយ ខណៈសមត្ថកិច្ចក៏កំពុងបើកការស៊ើបអង្កេត នឹងសាកសួរនាំព័ត៌មានបន្ថែម៕
ដោយ ៖ លី ហេង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


