សន្តិសុខសង្គម
រថយន្តបែនដឹកថ្មពីលើឈើពីក្រោម ជាប់អន្ទាក់សមត្ថកិច្ច មេព្រៃខេត្តសៀមរាប
សៀមរាប៖ រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការគ្នាបង្ក្រាបនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់។

ប្រភពបានដឹងថា ម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះ លីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម ក្នុងរថយន្តបែនបែបនេះ ត្រូវបានគេអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកចែកចាយក្នុងក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ សង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគម និងសង្កាត់រដ្ឋបាលព្រៃឈើបាគង ព្រមទាំងសមត្ថកិច្ចជំនាញជាច្រើនកន្លែងទៀត។ ចំណែកប្រភពខ្លះទៀតបានឲ្យដឹងថា រថយន្តខាងលើ ជារបស់លោក ចាន់ណា ដែលគេដឹងថា ជាឈ្មួញឈើដ៏សកម្មប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នបានឈរឈ្មោះទិញអាជ្ញាបណ្ណច្រកចេញចូលតែ១ ប្រចាំខេត្តសៀមរាប។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ 3E.9395 ពណ៌សលាយខ្មៅ ប្រភេទកង់១០។ បច្ចុប្បន្ន វត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃុំព្រះដាក់។

ពាក់ព័ន្ធនឹងករណីនេះ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងតាមទូរសព្ទនារសៀលថ្ងៃទី០២ ខែមេសានេះថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានស្រាវជ្រាវបង្ក្រាបបានជាក់ស្តែង ហើយខណៈឃាត់រថយន្តខាងលើ អ្នកបើកបរចុះរត់គេចខ្លួនបាត់។

លោកបន្តថា បន្ទាប់ពីឃាត់រថយន្តនោះបានហើយ កម្លាំងជំនាញបានអូសយករក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា ដោយសារជាថ្ងៃសម្រាក ដូច្នេះត្រូវរង់ចាំថ្ងៃចន្ទ ទើបដឹងលទ្ធផលថា ជាឈើអ្វី នឹងមានប៉ុន្មានម៉ែត្រគូប។

មហាជនបានសាទរ ទៅនឹងលទ្ធផលបង្ក្រាបនេះ និងបានសំណូមពរបង្ក្រាបឱ្យបានដូចភ្លៀងរលឹម ព្រោះកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំបានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តប្រឹងប្រែងបង្ក្រាបបទល្មើសឱ្យបានថមថយ។ ទោះជាបែបនេះក្តី គេសង្គេតឃើញថា បទល្មើសនៃការដឹកជញ្ជូនឈើក្នុងខេត្តសៀមរាប នៅតែបន្តកើតមាន នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ និងស្រុកវ៉ារិន នៃខេត្តសៀមរាប៕
អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


