សន្តិសុខសង្គម
សមត្ថកិច្ចត្រៀមបញ្ជូនម្ចាស់ខារ៉ាអូខេ និងបក្ខពួកទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ម្ចាស់ក្លឹបខារ៉ាអូខេយីហោ”សាច់អាំងរតន:”ម្នាក់រួមនឹងបក្ខពួកម្នាក់ទៀតសមត្ថកិច្ចនៃការិយាល័យជំនាញនៃស្នង
ការខេត្តត្រៀមបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ ខែមេសានេះ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ក្រោយការសាកសួរលំអិតលើបុរសស្ត្រីចំនួន២១នាក់ សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន២នាក់ពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេ សាច់អាំងរតន: ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយនឹងនាំខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៦ ខែមេសានេះ។ ចំណែកបុរសស្ត្រីចំនួន១៩នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឍប់រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។

ជនសង្ស័យពាក់ព័ន្ធផ្ទាល់ទាំង២នាក់ខាងដើមឈ្មោះ ធុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ១៣មករាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាមេកា និងជាអ្នកជួញដូររក្សាទុកគ្រឿងញៀនផ្ទាល់ និងម្នាក់ទៀតឈ្មោះ ជា សុខមុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។

សមត្ថកិច្ចការិយាល័យជំនាញបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះដកហូតបាននូវវត្ថុតាងរួមមាន:ថ្នាំញៀនប្រភេទកេតាមីនKETAMINEចំនួន៣ថង់ទម្ងន់២,៧៧ក្រាម និងថ្នាំញៀនប្រភេទអ៊ុចស្តាស៊ីMDMAចំនួន៣គ្រាប់ទម្ងន់១,១១ក្រាមព្រមទាំងរថយន្តមួយគ្រឿងផងដែរម៉ាកកាម៉ារីឆ្លាមពណ៌ឆ្លូញពាក់ស្លាកលេខភ្នំពេញ២L.២៥០១។
ករណីនេះ ត្រូវបានសមត្ថកិច្ចជំនាញបំបែកសំណុំរឿងកាលពីជិតរំលងអាធ្រាតថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២ ត្រង់ចំណុចភូមិឃុំកើតហេតុខាងលើ ក្រោយបានកំណត់មុខសញ្ញាបទល្មើសយ៉ាងច្បាស់លាស់រួចមក៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


