សន្តិសុខសង្គម
លោក គួច ចំរើន សំណូមពរឱ្យអ្នករត់ម៉ូតូឌុបរាយការណ៍ពីមុខសញ្ញាចោរឆក់ និងលួចតាមដងផ្លូវ
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្តបានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមន៍រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ។
លោកអភិបាលខេត្តបានណែនាំឱ្យអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីរាយការណ៍ទៅសមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ Hot Line របស់នគរបាល ០៣១ ៣៧ ៤៩ ៨៤៨/០៩៧៧៧ ៨០០០៨ ដោយលោកអភិបាលខេត្តបានបន្តថា «មានតែយើងចូលរួមទាំងអស់គ្នាទើបធ្វើឱ្យខេត្តយើង ក្រុងយើងគ្មានអំពើលួចឆក់»។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំនាវពាវដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ ករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួនសូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះ គឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះ កាន់តែយូរអង្វែងផងដែរ។
លោកអភិបាលខេត្តបានប្រាប់ទៅបងប្អូនរត់ម៉ូតូឌុបនិងម៉ូតូកង់បីថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ ព្រមទាំងបានបង្កើតការងារជូនបងប្អូនពិសេសយុវជនរបស់យើង ឱ្យមានការងារបង្កើនចំណូលកាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជាក់ស្ដែងនៅខេត្តព្រះសីហនុ សម្ដេចតេជោបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អហើយការអភិវឌ្ឍទាំងនេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូឌុប ម៉ូតូកង់បីផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


