សន្តិសុខសង្គម
អាជ្ញាធរខេត្តស្ទឹងត្រែងណែនាំឱ្យពលរដ្ឋថែទាំគោក្របីបង្ការជំងឺឆ្លង
ក្នុងសកម្មភាពចុះចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ ២០២២ អាជ្ញាធរខេត្តស្ទឹងត្រែងបានណែនាំឱ្យប្រជាពលរដ្ឋក្នុងស្រុកសេសានទាំងអស់បង្កើនការថែរក្សាគោក្របី ព្រោះជំងឺឆ្លងគោក្របីនេះអាចបង្កឱ្យសត្វស្លាប់បាននៅពេលម្ចាស់ព្យាបាលមិនទាន់ពេលវេលា។

លោក ជា ថាវរិទ្ធ អភិបាលរងខេត្តបានបញ្ជាក់ថា៖ ការចុះចាក់វ៉ាក់សាំងការពារជំងឺឆ្លងនៅភូមិបានប៊ុង ឃុំកំភុន ករណីជំងឺឆ្លងគោក្របី ផ្សេងៗមានដូចជាដុំពក អុតក្តាម សាទឹក បូសខ្យល់ ដុំពក ប្រសិនបើកើតមានលើកគោក្របីស្នើឱ្យភ្នាក់ងារពេទ្យសត្វភូមិ រួសរាន់ជួយចាក់ថ្នាំព្យាបាល ឬធ្វើប្រឹក្សាជាមួយម្ចាស់គោក្របី ហើយផ្តល់ព័ត៌មានមកមន្ត្រីបសុព្យាបាលសត្វខេត្តឱ្យបានឆាប់រហ័ស។
លោកអភិបាលរងបន្តថា៖ ការធ្វើបែបនេះគឺយើងរួមគ្នាធ្វើចំណាត់ការភ្លាមៗ ក្នុងការទប់ស្កាត់នូវកុំឱ្យមានជំងឺឆ្លងរីករាលដាលទៅលើគោក្របីប្រជាពលរដ្ឋ ដែលជាកម្លាំងអូសទាញនៅរដូវវស្សានេះ ដែលនាំឱ្យស្ទះដល់ការងារបង្កបង្កើនផល។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា៖ បញ្ហានេះលោកបានណែនាំទៅភ្នាក់ងារពេទ្យសត្វភូមិរួចមកហើយដែរ ប្រសិនបើគោក្របីប្រជាពលរដ្ឋមានកើតជំងឺឆ្លងសត្វផ្តល់ដំណឹងទៅអាជ្ញាធរដែលនៅជិតបំផុតដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា។
លោកបន្តថា ម្ចាស់គោក្របីត្រូវពិនិត្យតាមដានទៅលើសត្វចិញ្ចឹមរបស់ខ្លួនឱ្យម៉ាត់ចត់និងចៀសវាងកុំចិញ្ចឹមសត្វលែងចោលពាសវាលពាសកាលព្រោះនៅពេលសត្វឈឺវាឆ្លងទៅសត្វផ្សេងៗទៀតបាន ដែលយើងមិនបានព្យាបាលវា។

លោក សៀង មេងហ៊ង ប្រធានការិយាល័យផ្នែកបសុព្យាបាលសត្វនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ ករណីនេះលោកបានចុះផ្សព្វផ្សាយទៅម្ចាស់គោក្របីជារៀងរាល់ឆ្នាំ ឱ្យពួកគាត់ធ្វើជីវអនាម័យសត្វ ដើម្បីបង្ការកុំឱ្យកើតជម្ងឺឆ្លងផ្សេងៗ។
លោកបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំនៅពេលគោក្របីកើតមានជំងឺឆ្លងម្តងៗ មន្ត្រីបសុព្យាបាលសត្វបានមកចាក់វ៉ាក់សាំងបង្ការនិងចាក់ឆ្នាំព្យាបាលគោក្របីទាំងសត្វចិញ្ចឹងនិងសត្វជាកម្លាំងអូសទាញ និងបានណែនាំបន្ថែមសូមឱ្យម្ចាស់គោក្របី ត្រូវអនុវត្តវិធានស្តីពីការថែទាំសត្វឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង គិតចាប់ពីដើមឆ្នាំ ២០២២ មកដល់ខែកក្កដានេះ មន្ត្រីបសុព្យាបាលសត្វខេត្តសហការេជាមួយភ្នាក់ងារស្ម័គ្រចិត្តពេទ្យសត្វភូមិទាំង ១២៨ភូមិ ចាក់វ៉ាក់សាំងគោក្របី ការពារជំងឺសាទឹកបាន ១៣ ២១៣ក្បាល ជំងឺអ៊ុតក្តាមបាន ២ ០៨៩ក្បាល ជំងឺបូសខ្យល់ បាន៥៤១ក្បាល និងជំងឺដុំពកបាន ១ ៦៤៦ក្បាល៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


