សន្តិសុខសង្គម
ព្រះរាជអាជ្ញារង សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង៣នាក់ ដែលប្រើហិង្សាកាន់កាំបិតធំ
ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ បានសម្រេចធ្វើការចោទប្រកាន់ក្រុមក្មេងទំនើង៣នាក់ ដែលយកកាំបិតធំបម្រុងប្រើអំពើហិង្សា ដោយចោទប្រកាន់ពីបទ « ហិង្សាដោយមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធខុសច្បាប់ » ដែលជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ ហើយសំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
ជនជាប់ចោទទី១/ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៣/ ជនសង្ស័យឈ្មោះ ម៉េង សុខហេង ភេទប្រុស អាយុ១៥ ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនក្មេងទំនើង០៣នាក់ ដែលបានប្រើដំបង និង លំពែងមួយដើម ក្រោយប្រើហិង្សាវាយទៅលើ មនុស្សប្រុសស្រីមួយក្រុម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០នាទី ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមកាមេរ៉ាសុវត្ថិភាព មួយឃ្លីបដែលបានបែកធ្លាយនៅលើបណ្តាញសង្គម កាលពីយប់ថ្ងៃ០២ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង ៣០នាទី មានយុវជនមួយក្រុម ប្រដាប់ដោយដំបង និង លំពែង បានប្រើប្រាស់ហិង្សាមកលើមនុស្សប្រុសស្រីមួយក្រុម ដោយមិនដឹងពីមូលហេតុអ្វី ដែលបង្ហាញពីសកម្មភាពយ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីបែកធ្លាយឃ្លីបខាងលើ នៅព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើង ដល់ផ្ទះរបស់ពួកគេតែម្តង។ ក្រោយពីឃាត់ខ្លួនជនអន្ធពាលទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕
ដោយ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


