សន្តិសុខសង្គម
ឃុំខ្លួនឃាតកសម្លាប់ប្រពន្ធ ហើយរត់ទៅអាមេរិក
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុណ្ណារិទ្ធ នៅថ្ងៃទី ២៧កុម្ភៈ ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនឃាតកអនីតិជនមកពីសហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មគិតទុកមុន » តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទដែលតុលាការឃុំខ្លួននេះឈ្មោះ MOUL NEATH KARL ភេទប្រុស អាយុ៧០ ឆ្នាំ ជាជាងជួសជុលរថយន្តនៅសហរដ្ឋអាមេរិក។

តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលតុលាការបានចោទប្រកាន់ជនដៃដល់ ជននេះត្រូវប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត។
លោក MOUL NEATH KARL ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ ហើយបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីបានប្រព្រឹត្តអំពើឃាតកម្មសម្លាប់ប្រពន្ធដោយរូបភាពឃោរឃៅ កាលពីថ្ងៃទី ២៤កុម្ភៈ ថ្មីៗនេះ។

ជនរងគ្រោះឈ្មោះ កែវ ស្រីមុំ អាយុ៣៨ ឆ្នាំ ស្នាក់នៅក្នុងផ្ទះកើតហេតុ មានមុខរបរបើកហាងសាឡន ស្ថិតនៅផ្ទះមួយកន្លែងទៀតលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


