សន្តិសុខសង្គម
អាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយលួចម៉ូតូបាន៥ថ្ងៃ
កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបាន៣គ្រឿង។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដកហូតវត្ថុតាងម៉ូតូបាន៣គ្រឿង។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ថន ចាន់ធឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានរៀបរាប់ថា នៅវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូម៉ាកZOOMER.X ពណ៍ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង 1X-8805 ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅសម្រាកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ថ្ងៃត្រង់ គាត់បានចុះមករកម៉ូតូស្រាប់តែបាត់។ ចំណែកជនរងគ្រោះទី២ ឈ្មោះ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថា ប្រហែលម៉ោង៨យប់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER.X ពណ៍ក្រហម គ្មានផ្លាកលេខ ទុកនៅមុខបន្ទប់ស្នាក់នៅ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកដឹកនាំកំលាំងអាវុធហត្ថធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកអាវុធហត្ថក្រុងសាកសួរ។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ជនសង្ស័យ១-ឈ្មោះ រិទ្ធ សីហា ភេទប្រុស អាយុ២២ឆ្នាំរស់នៅបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២ឈ្មោះ យិន ថាណយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅអាគារថ្មី ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដកហូតវត្ថុតាងមាន ១.ម៉ូតូម៉ាក ZOOMER.X ពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខចំនួន១គ្រឿង។ ២ម៉ូតូម៉ាក ZOOMER.X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ ចំនួ១គ្រឿងប្រគល់ឱ្យម្ចាស់ដើមវិញ។ ៣.ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រចំនួន១គ្រឿងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់។ ៤ កូនសោរម៉ូតូចំនួន២គ្រាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាព លួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដាក់ទោសទៅតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ