សន្តិសុខសង្គម
កម្លាំងអាវុធហត្ថរាជធានីឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោម២នាក់ បន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរប្រជាពលរដ្ឋតាមដងផ្លូវ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនយកទៅសួរនាំ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ក្រោយពីពួកគេបន្លំខ្លួនធ្វើជាសមត្ថកិច្ចឆែកឆេរពលរដ្ឋតាមដងផ្លូវរកគ្រឿងញៀនតាមដងផ្លូវ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) បានបញ្ចប់ យុវជនមួយក្រុមបានជិះម៉ូតូបំណងទៅកន្លែងស្នាក់នៅខណៈមកដល់តាមបណ្ដោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រាប់តែមានបុរសពីរនាក់ ជិះម៉ូតូណៃហត ១គ្រឿង ធ្វើខ្លួនឯងជាសមត្ថកិច្ច មកចាប់ឆែករកគ្រឿងញៀននិងប្រើហិង្សា លើយុវជនម្នាក់។ បន្ទាប់មកជនស៊ីវិលទាំងពីរនាក់នោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះ រៀងៗខ្លួនទៅ។
រហូតមកដល់រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថក៏ស្រាវជ្រាវតាមចាប់បុរសម្នាក់យកទៅសួរនាំនិងចាត់ការតាមនីតិវិធី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


