ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីក្លែងបន្លំជានគរបាលជាតិ
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១២០បេ ភូមិចម្ការឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្ថកិច្ចចាប់ខ្លួនជនល្មើសម្នាក់ ករណីក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ក្លែងឯកសាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មានសង្ស័យមានជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃនាយកដ្ឋានបុគ្គលិក និងកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅ ស្ថានីយ៍ ប្រេងឥន្ទនៈ LHR ចំណុចផ្ទះលេខ១២០បេ ភូមិចំកាឱឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបាន: អាវុធខ្លី ១ដើម ម៉ាក TACTICAL23 លេខ WET5168 និងបង់ចំនួន ២ (កាំភ្លើងហ្គាស), គ្រាប់អាវុធប្រភេទ 9mm ចំនួន ១២គ្រាប់ ខ្នោះដៃ ចំនួន ១គូ វិទ្យុទាក់ទង ម៉ាក ម៉ូតូរ៉ូឡា ចំនួន ១គ្រឿង ស្រោមអាវុធខ្លី ចំនួន ៤ស្រោម កាតនគរបាលជាតិក្លែងក្លាយ ចំនួន២សន្លឹក ស័ក្តិថ្នាក់វរសេនីយ៍ទោ១គូ កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក មួកនគរបាលជាតិថ្នាក់វរសេនីយ៍ចំនួន២ និងថ្នាក់អនុសេនីយ៍ ១ ឯកសណ្ឋាននគរបាលជាតិ ចំនួន ៦កំប្លេឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃ. របស់នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ប្រអប់ដាក់អាវុធខ្លី ម៉ាក CZ ចំនួន ១ ម៉ាស៊ីនកាត់កាត ចំនួន ១គ្រឿងអាវក្រោះការពារគ្រាប់ចំនួន ១អាវ អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ ចំនួន ១កាបូបដាក់សម្ភារៈ ចំនួន ៣ ស្បែកជើងកវែង ចំនួន ១គូ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


