សន្តិសុខសង្គម
បន្លំឈ្មោះខ្លួនជាមេរងកងរាជអាវុធហត្ថខេត្តតាកែវបានពីរថ្ងៃត្រូវចាប់ខ្លួន
តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវ និង ឃាត់ខ្លួនកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់ ខណៈពេលដែលជនសង្ស័យបាន បង្កើតហ្វេសប៊ុកក្លែងក្លាយតបរួចឆាតគំរាមទារលុយពីសមត្ថកិច្ច និង ប្រជាពលរដ្ឋជាបន្តបន្ទាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចភូមិថ្នល់បែកស្ថិត ក្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ លោក វរសេនីយ៍ឯក ង៉ែត ចាន់ ធី មេបញ្ជាការ រង កងរាជអាវុធហត្ថ ខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះថា ដោយមានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត សម្របសម្រួលនីតិវិធីដោយលោក ឯក ឆេ ង ហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កម្លាំង នៃ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ កង វីរ : យុទ្ធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិន ពិតប្រាកដ រស់នៅ ភូមិ – សង្កាត់ ខាងលើ ដែល ជាប់ ពាក់ព័ន្ធ ករណី គំរាម ជំរិត ទារប្រាក់ តាម ទូរស័ព្ទ និង គំរាម កំហែង ហែកកេរ្តិ៍ ដោយប្រើប្រាស់ គណនី Facebook និង Telegram ក្លែងក្លាយ ជំរិត ទារប្រាក់ ពី សមត្ថកិច្ច និង ប្រជាពលរដ្ឋ ជា ថ្នូរ មិនផុស នឹង បង្ហោះ ព័ត៌មាន។
លោក វរសេនីយ៍ឯក ង៉ែត ចាន់ ធី បាន បញ្ជាក់ ឱ្យ ដឹង ថា បុគ្គល រូប នេះ បាន បង្កើត គណនី ក្លែងក្លាយ មួយ ដោយ បាន ផ្ញើ សារមក គំរាម ទារ លុយ ពី លោក ប្រសិន មិនបាននោះទេ រូបគេ នឹង ផុស បង្ហោះ ផ្សាយ ព័ត៌មាន ហែកកេរ្ដិ៍ មូល បង្កាច់ លើ រូប ខ្ញុំ ផ្ទាល់ តែ ម្ដង ។
ហើយកន្លងមក បុគ្គលនេះហើយដែលធ្លាប់ប្រើប្រាស់គណនីFacebookនិងTelegramក្លែងក្លាយគំរាមបង្ហោះព័ត៌មានក្លែងក្លាយចោទប្រកាន់នានា ទៅថ្នាក់ដឹកនាំកាលពីអំឡុងឆ្នាំ២០១៩ដោយបានធ្វើការបរិហារកេរ្ដិ៍ទម្លាក់ការចោទប្រកាន់លើក្រុមគ្រួសាររបស់លោកថា រកស៊ីជួញដូរគ្រឿងញៀន។
ដោយការចោទប្រកាន់បែបនេះ ហើយរូបលោករួមនឹងក្រុមគ្រួសាររបស់ខ្ញុំគឺមិនអាចទទួលយកបាននោះទេ សុំបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់មកលើគ្រួសារលោកបែបនេះ។ លោកវរសេនីយ៍ឯកង៉ែតចាន់ធីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវក៏សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះព័ត៌មានទាំងឡាយណាដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណបង្ហោះលើបណ្ដាញសង្គមFacebookនិងTelegramនានាដោយធ្វើការចោទប្រកាន់រូបលោកនិងក្រុមគ្រួសាររបស់លោកថាមានរកស៊ីខុសច្បាប់ណាគឺមិនពិតនោះទេព្រមទាំងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធបន្តជួយស្រាវជ្រាវចាប់ខ្លួនជនបំពុលសង្គមទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន។
ចំពោះមុខកម្លាំងជំនាញជនសង្ស័យខាងលើរូបនេះក៏បាននិយាយសារភាពថារូបគេពិតជាបានប្រព្រឹត្តដូចពាក្យចោទប្រកាន់ខាងលើពិតប្រាកដមែន ដោយសាររូបខ្លួនមិនមានលុយចាយទើបធ្វើអញ្ចឹងបានលុយចាយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


