សន្តិសុខសង្គម
រដ្ឋបាលខេត្តកែប ចុះពិនិត្យទីតាំងរៀបខឿន និងចាក់ដីរំលោភចូលឆ្នេរសមុទ្រ
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប តំណាង បណ្ឌិត សោម ពិសពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរ ស្រុកដំណាក់ចង្អើរ ចុះពិនិត្យទីតាំង ណែនាំប្រជាពលរដ្ឋរឿងករណីរៀបដាក់លូ រៀបខឿន ចាក់ដីរំលោភចូលឆ្នេរសមុទ្រប្រវែង ៤០ ម៉ែត្រ នៅចំណុច ស្រែយុល ដែលស្ថិតនៅ ភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រភពពីប្រជាពលរដ្ឋម្នាក់សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ឱ្យដឹងថា ជាប្រពៃណីទៅហើយ ដែលដីចំណីឆ្នេរសមុទ្រអង្កោល នៅក្នុងស្រុកដំណាក់ចង្អើរ ត្រូវបានប្រជាពលរដ្ឋមួយចំនួន នៅតែបន្តមានឆ្លៀតឱកាស លួចចាក់ដីរំលោភយកឆ្នេរសមុទ្រ និងតាមដៃព្រែកមួយចំនួន ខណៈពេលអាជ្ញាធរ និងមន្ត្រីជំនាញកំពុងតែដេកលក់ មើលមិនឃើញ។

ប្រភពខាងលើ បានឱ្យដឹងបន្តថា អាជ្ញាធរ និងមន្ត្រីជំនាញមួយចំនួន ក៏មើលឃើញដែរ អំពីការចាក់រំលោភយកដីចំណីឆ្នេរសមុទ្រ និងតាមដងព្រែកមួយនោះ ប៉ុន្តែពួកគាត់ធ្វើព្រងើយកន្តើយ ហាក់ដូចជាមិនដឹងរឿងអ្វីៗទាំងអស់៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


