Connect with us

សន្តិសុខសង្គម

ភ្លើងឆេះព្រៃក្បែរក្រុងបាត់ដំបងកាលពីយប់មិញសមត្ថកិច្ចសន្និដ្ឋានថាអាចមានអ្នកលួចដុត

បានផុស

នៅ

ករណីភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅក្បែរក្រុងបាត់ដំបងកាលពីយប់ថ្ងៃទី១៨មេសា សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អាចមានជនទុច្ចរិតលួចដុត ទើបមានបញ្ហាកើតឡើងបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៧យប់ នៅត្រង់ចំណុចក្រុមទី៩ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលករណីអគ្គិភ័យមួយនេះបានកើតឡើងបណ្តាលឲ្យមានភ្លើងឆេះព្រៃលើដីទំនេរមួយកន្លែងដែលពោរពេញដោយព្រៃរបោះ។ 

តាមការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានអះអាងថា ដីដែលទំនេរ និងមានទំហំប្រហែល ៦ ហិកតានេះ គឺជារបស់ក្រុមហ៊ុនហុងដាដែលទុកទំនេរចោលមិនទាន់បានកសាងអ្វីនោះឡើយ ទើបធ្វើឲ្យមានព្រៃដុះទ្រុបទ្រុល ដោយទីតាំងខ្លះដើមឈើនៅស្រស់ ឯកន្លែងខ្លះទៀតដើមឈើក៏ងាប់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍រួចមក កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចក្រុងដែលដឹកនាំដោយលោកស្នងការរង អូន ហ្វៃ បានចេញប្រតិបត្តិការដើម្បីទប់ស្កាត់ការរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ នៅក្នុងហេតុការណ៍នេះដែរក៏មានខ្យល់បោកបក់ប្រដេញភ្លើងឲ្យរាលដាលទៅខាងក្រោយភូមិ ទើបធ្វើឲ្យគេចផុតពីអណ្ដាតភ្លើងដែលគំរាមកំហែងមកលើលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥។

នៅយប់នោះដែរសមត្ថកិច្ចបានព្យាយាមបាញ់ពន្លត់រងើកភ្លើងដែលនៅពាសវាលពាសកាល រហូតទប់ស្កាត់បានមួយរយភាគរយ រីឯមូលហេតុ គឺសមត្ថកិច្ចបានសន្និដ្ឋានថា អាចមានជនមិនស្គាល់មុខលួចដុត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម