សន្តិសុខសង្គម
អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ
ក្លឹបកម្សាន្ដ មីតណាយព្រីមៀរ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះចំនួន២នាក់ស្លាប់ និង៥នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តើមកដល់នេះជនរងគ្រោះទាំង៥នាក់មានស្ថានភាពយ៉ាងណាហើយ?

លោកវរសេនីយ៍ឯក សំ វិច្ចិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គឹតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៦កុម្ភៈនេះ ជនរងគ្រោះទាំង៥នាក់ក្នុងករណីគ្រោះអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ គឺស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឃ) នៅឡើយ។ លោក សំ វិច្ចិកា បញ្ជាក់ថា ជនរងគ្រោះទាំង៥នាក់នេះ មាន២នាក់ជាអ្នករត់តុ និង៣នាក់ជាជាងភ្លើង។ ដោយឡែកជនរងគ្រោះ២នាក់ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានម្នាក់ជាអ្នករត់តុ និងម្នាក់ទៀតជាជាងដែក និងត្រូវបានកម្លាំងសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរួចហើយ។

បើតាមលោក សំ វិច្ចិកា ចំពោះម្ចាស់ទីតាំងក្រោយពីកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចហៅមកសួរនាំបំភ្លឺ រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួននោះទេ។

តាមរបាយការណ៍របស់នាយដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ម្ចាស់ទីតាំងក្លឹបកម្សាន្ដដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ សេង មួយឡេង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ តាមរបាយការណ៍ មូលហេតុដែលបណ្ដាលឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យតែម្តង។ ក្នុងករណីនេះ បានបណ្ដាលឲ្យឆេះក្លឹប និងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន៥គ្រឿង និងបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់៕
អត្ថបទ៖ សុខុម




-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


