សន្តិសុខសង្គម
ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម
ដើមស្វាយកែវល្មៀតប្រមាណ ១៥.០០០ ដើម ត្រូវបានភ្លើងឆេះរោលរាលបណ្ដាលឲ្យខូចខាតគ្មានសល់ បន្ទាប់ពីមានភ្លើងឆេះព្រៃឆេះរៀលចូលមកដល់ចម្ការ។

ករណីអគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទីថ្ងៃត្រង់ នៅចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីភ្លើងឆេះព្រៃរាលចូលចម្ការស្វាយនេះ គឺបណ្តាលឲ្យខូចខាតដើមស្វាយលើផ្ទៃដីទំហំ ៣៥ហិកតា របស់ម្ចាស់ឈ្មោះ ង៉ូវ មួយហៀង ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅ នៅរាជធានីភ្នំពេញ។

ភ្លាមៗនោះ ក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចជាច្រើនស្រុកបានសហការចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ ក្នុងនោះមានរថយន្តរបស់អធិការដ្ឋានស្រុកបាណន់ ១គ្រឿង រថយន្តអធិការដ្ឋានស្រុកសំទ្បូត ១គ្រឿង រថយន្តរបស់អធិការដ្ឋានស្រុករតនមណ្ឌល ១គ្រឿង និងរថយន្តស្នងការខេត្តចំនួន ២គ្រឿង សរុបចំនួន ៥គ្រឿង បានចេញប្រតិបត្តិការ និងទប់ស្កាត់មិនឲ្យរាលដាលបន្ត។

បើតាមការចុះពិនិត្យ និងសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បញ្ហានេះគឺបានកើតឡើងដោយសារភ្លើងឆេះព្រៃរាលដាលចូលដល់ចម្ការ និងបណ្ដាលឲ្យខូចខាតដើមស្វាយចំនួនប្រមាណ ១៥.០០០ ដើម ដែលករណីនេះដែរសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


