សន្តិសុខសង្គម
អាជីករផ្សារដើមគរ ជឿជាក់លើរាជរដ្ឋាភិបាល មិនជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមានចេតនាបង្កចលាចលនោះឡើយ
អាជីករនៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយពួកគេមិនជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមានចេតនាទុច្ចរិតបង្កចលាចល ឬការប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះឡើយ។

អាជីវករអ្នកលក់សម្លៀកបំពាក់ អ្នកលក់ការហ្វេ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារដើមគរយល់ឃើញថា ប្រទេសជាតិកំពុងឋិតក្នុងសម័យសុខសន្តិភាព ការអភិវឌ្ឍន៍ មានអាគារខ្ពស់ៗ ផ្លូវថ្នល់សាលារៀន ដូច្នោះហើយគ្មានហេតុផលអ្វីដែលពួកគាត់ត្រូវទៅស្តាប់តាមការញុះញង់របស់ជនទាំងឡាយណា ដែលមានបំណងបំផ្លាញសន្តិភាពរបស់ប្រទេសនោះឡើយ។
លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគរ បានប្រាប់ឱ្យដឹងថា ស្ថានភាពទូទៅ នៅក្នុងផ្សាររបស់លោក គឺមានភាពល្អប្រសើរជាធម្មតា ដោយអាជីករនៅបន្តប្រកបរបរអាជីកម្មដដែល ហើយភ្ញៀវក៏នៅបន្តចូលមកទិញទំនិញធម្មតា ដោយពលរដ្ឋទាំងអស់គ្នាមិនមានការព្រួយបារម្ភ ឬខ្វាយខ្វល់អំពីការញុះញង់បង្កចលាចលពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់ ដែលបានឃោសនាបំផុសបំផុលឱ្យពលរដ្ឋធ្វើបាតុកម្មតវ៉ាជាមួយរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា បរិយាកាសទូទៅក្នុងសង្គម មានភាពប្រក្រតីប្រសើរធម្មតា ទាំងការធ្វើដំណើរ ការប្រកបអាជីវកម្មរកស៊ីទទួលទាន និងការបំពេញកិច្ចការងារជាដើម។ នេះជាការសបញ្ជាក់ឱ្យឃើញថា ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា មិនបានជឿជាក់តាមការញុះញង់របស់ក្រុមជនអគតិជ្រុលនិយមនោះឡើយ ពោលគឺពលរដ្ឋជឿជាក់ និងទុកចិត្តបំផុតលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


