ព័ត៌មានជាតិ
ប្រធានផ្សារដើមគរ និងអាជីវករ ត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រារព្ធពិធីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ខាងមុខនេះ
ប្រធានផ្សារដើមគរ សមាជិក និងបុគ្គលិកផ្សារទាំងអស់ រួមទាំងអាជីវករ បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ប្រារព្ធពិធីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាថ្ងៃទី ៥ សីហា ខាងមុខនេះ។

លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគរ បានប្រាប់ឲ្យដឹងថា ក្នុងនាមគណៈគ្រប់គ្រងផ្សារ សមាជិក និងបុគ្គលិកផ្សារទាំងអស់ បានត្រៀមលក្ខណៈរួចរាល់ ទាំងសម្ភារៈ និងកម្លាំងចិត្ត សម្រាប់អបអរថ្ងៃបើកការដ្ឋាន ដោយនឹងទូងស្គរ ចាក់បាស បង្កសំឡេងរំពងអឹងកង និងសកម្មភាពនានាផ្សេងទៀត ដើម្បីញ៉ាំងឲ្យថ្ងៃទី ៥ សីហា គឺជាថ្ងៃដ៏អស្ចារ្យរបស់ប្រជាជន និងសង្គមជាតិ។
លោកបន្ថែមថា ព្រែកជីកដ៏មហាអស្ចារ្យនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការគិតគូរប្រកបដោយគតិបញ្ញាញាណដ៏វាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែល សម្តេច ទាំងទ្វេ ប្រមុខដឹកនាំខ្លាំងក្លា បានបង្កើតព្រែកជីកប្រវត្តិសាស្ត្រ ពុំធ្លាប់មាននោះឡើយនៅកម្ពុជា។

លោកបន្តថា ព្រែកជីកនេះ ក៏នឹងក្លាយជាកេរដំណែលដ៏អស្ចារ្យបន្សល់ទុកដល់កូនចៅឲ្យបានដឹងយ៉ាងច្បាស់ថា ព្រែកនេះ កើតឡើងក្នុងសម័យតេជោ ហ៊ុន សែន ដែលជាសម័យកាលរុងរឿង និងសុខសន្តិភាព។
ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរក្នុងផ្សារដើមគរ បានបង្ហាញក្តីរីករាយ និងពេញចិត្តបំផុតចំពោះគម្រោងព្រែកជីក ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានមួយនេះ ដោយពួកគាត់ទាំងអស់គ្នា បានមើលឃើញថា នេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា កសាងឡើងសម្រាប់ផ្តល់ជាប្រយោជន៍ដល់ប្រជាជនក្នុងយុគសម័យបច្ចុប្បន្ន និងបន្តជានិរន្តដល់កូនចៅរាប់រយជំនាន់ទៅមុខបន្តទៀតផងដែរ។

គួរជម្រាបថា ផ្សារដើមគរ ជាផ្សាររដ្ឋមួយ ក្នុងចំណោមផ្សាររដ្ឋទាំង ២៥ នៅរាជធានីភ្នំពេញ ដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រ នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា នាថ្ងៃទី ៥ សីហា ខាងមុខនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នៅកោះពេជ្រ គឺការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ ១ ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេងផងដែរ៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


