សន្តិសុខសង្គម
ចោទប្រកាន់លោក ដួង តារា ពីបទ ឆបោក និងបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំខ្លួន
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ករណីសំណុំរឿងលោក ដួង តារា ត្រូវបានតំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់ពីបទ ឆបោក តាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយបញ្ចប់ការសាកសួរ និងចោទប្រកាន់ជនសង្ស័យជាផ្លូវការហើយ សំណុំរឿងត្រូវបានតំណាងអយ្យការចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឲ្យចៅក្រមឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។
យោងតាមបញ្ញត្តមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចដែលតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការនោះ ច្បាប់តម្រូវឲ្យផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារពី៦ ខែទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ៦លាន រៀល ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យនាំខ្លួនលោក ដួង តារា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។ លោក ដួង តារា ដែលគេស្កាល់ថា ជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្ត្រី ទើបមកពីបំពេញទស្សនៈកិច្ចនៅចិន ហើយត្រូវបានសមត្ថកិច្ចបង្ហាញដីការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនសមត្តកិច្ចបានបញ្ជូនលោក ដួង តារា ប្រគល់ជូនស្ថាប័នអយ្យការធ្វើការសាកសួរតាមនីតិវិធី រហូតសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ។
តាមប្រភពច្បាស់ការបានឱ្យដឹងថា កម្លាំងនគរបាលការិយាល័យសន្តិសុខ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានអនុវត្តដីកាបញ្ជាឱ្យនាំខ្លួនលោក ដួង តារា ទៅកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងរបស់ប្រជាពលរដ្ឋ។ ទោះបីជាបែបណា មន្ត្រីសមត្ថកិច្ចមិនបានទម្លាយឱ្យដឹងថា ការនាំខ្លួនលោក ដួង តារា ទៅស្នងការដ្ឋាននោះទាក់ទិនរឿងក្ដីអ្វីឱ្យប្រាកដនៅឡើយទេ គ្មានអ្វីក្រៅពីឱ្យច្បាប់ដុសក្អែលឡើយ។
ជាការកត់សម្គាល់លោក ដួង តារា រយៈពេលកន្លងមកនេះលោកមានឡានទំនើប និងចែកលុយដល់ជនក្រីក្រតាមដងផ្លូវថតដាក់ហ្វេសប៊ុកបង្ហាញថា ជាមនុស្សល្អ តែពេលនេះរងការចោទប្រកាន់ជាអ្នកនៅពីក្រោយខ្នងនៃគម្រោងឆបោក លុយទ្រង់ទ្រាយធំពីប្រជាពលរដ្ឋរាប់សិបនាក់ នៅខេត្តស្វាយរៀង ដូចគម្រោង ឆបោក អតីតឧកញ៉ា ឡេ ងចាន់ណា នៅខេត្តសៀមរាបដែរ។

គម្រោងឆបោកនេះដែរ ដៃគូរបស់លោកត្រូវបានចាប់ឃុំខ្លួនហើយ គឺប្រើវិធីលួងលោមឱ្យប្រជាពលរដ្ឋដាក់ប្រាក់ វិនិយោគជាមួយក្រុមហ៊ុនភូមិខ្មែរគ្រុប តាមរូបភាពទិញអចលនទ្រព្យ (ផ្ទះដីឡូតិ៍) ដើម្បីទទួលបានការប្រាក់ចំណេញខ្ពស់តែនៅទីបំផុត អ្នកចាញ់បោកបានចោទប្រកាន់ថាក្រុមហ៊ុនភូមិខ្មែរគ្រុបនោះបានលក់ដី ឡូត៍ និងផ្ទះល្វែងខ្យល់ តែប៉ុណ្ណោះ។
ការនាំខ្លួនលោក ដួង តារា នេះ ទោះបីមិនទាន់អាចដឹងលម្អិតថាទាក់ទិននឹងករណីមួយណាឱ្យច្បាស់នៅឡើយក្ដី ក៏វាជួន ពេលនេះដែលបងធំរបស់លោក គឺឈ្មោះ លី សាម៉េត ដ៏ល្បីល្បាញដែលកំពុងគេចខ្លួនពីការតាមចាប់អនុវត្តច្បាប់ ទាក់ ទិននឹងការឆបោកប្រាក់រាប់សែន និងរាប់លានដុល្លារ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចនៅមិនទាន់រកឃើញ និងចាប់ខ្លួនគ្រូមា លី សាម៉េត បាននៅឡើយទេ ក្រោយពេលដែលសម្ដេចតេ ជោ ហ៊ុន សែន ទម្លាយពីរឿងឆបោកប្រាក់រាប់លានដុល្លារ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានប្រាប់ពីកាលពីថ្ងៃទី៩ ខែតុលា ថា មកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនលោក លី សាម៉េត បាននៅឡើយទេ បន្ទាប់ពីឆ្មក់ចូលត្រួតពិនិត្យ គេហដ្ឋានរបស់លោក នៅក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៨ ខែតុលា ប៉ុន្តែមិនឃើញលោក លី សាម៉េត នៅក្នុងផ្ទះ ឡើយ។ លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់តម្រុយ ទីតាំងរត់គេចខ្លួនរបស់លោក លី សាម៉េត នៅឡើយ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


