Connect with us

សន្តិសុខសង្គម

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

បានផុស

នៅ

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

ខេត្តក្រចេះ៖ មនុស្សក្មេងចាស់ ប្រុសស្រី ចំនួន ៥នាក់ ស្លាប់យ៉ាងអនោចអធម នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីវេលាម៉ោងជាង ៩ យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំនុចច្រកអន្តរជាតិត្រពាំងស្រែ ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរនបាលស្រុកស្នួល បានថ្លែងប្រាប់កម្ពុជាថ្មីថា សមត្ថកិច្ចកំពុងស្រាវជ្រាវ និងប្រកាសស្វែងរកសាច់ញាតិ និងក្រុមគ្រួសារជនរងគ្រោះ មកទទួលសាកសព យកទៅធ្វើពិធីបុណ្យតាមប្រពៃណី។

លោកអធិការស្រុកស្នួល បន្តឲ្យដឹងថា សពជនរងគ្រោះ ទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចយកមកតម្កល់ទុកនៅវត្តទួលសេះសរ ឃុំស្នួល ស្រុកស្នួល និងមានភិនភាគ រួមមាន ស្ត្រីវ័យ         ចំណាស់ ២នាក់ ក្មេងស្រីម្នាក់ និងក្មេងប្រុស ចំនួន ២នាក់ ជិៈម៉ូតូ ម៉ាកសង់ឌ្រីម ពាក់ស្លាកលេខ ក្រចេះ- 1G-2668។

នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរ ខាងលើនេះ សមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងរថយន្ត ប្រភេទ V1 និងម៉ូតូ។ រីឯអត្តសញ្ញាណរថយន្តនឹងតៃកុងរថយន្តបង្ករ រហូតមកដល់ពេលនេះ សមត្ថកិច្ចស្រុកស្នួល នៅពុំទាន់ស្រាវជ្រាវរកឃើញនៅនៅឡើយទេ។

ពាក់ព័ន្ធជុំវិញករណីគ្រោះថ្នាក់ចរាចរបង្ករឲ្យមនុស្សស្លាប់ចំនួន ៥នាក់ខាងលើនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងតាមដានស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនបង្ករ និងយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម