សន្តិសុខសង្គម
នគរបាលបង្ហាញមុខក្រុមក្មេងទំនើង ៩ នាក់ និងមុខសញ្ញាឆក់-ប្លន់ ៣ នាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ២០២៤ ម្សិលមិញ បានបង្ហាញមុខជនសង្ស័យចំនួន ១២ នាក់ (ស្រី ៣ នាក់) ក្នុងនោះមាន ៩ នាក់ ពាក់ព័ន្ធនឹងករណីហិង្សាបង្ករបួសស្នាម និង ៣ នាក់ ពាក់ព័ន្ធករណីឆក់ និងកាប់ប្លន់យកម៉ូតូ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ១២ នាក់ (ស្រី ៣ នាក់) ពាក់ព័ន្ធបទល្មើសចំនួន ០៧ ករណី ដោយក្នុងនោះ មានករណីឆក់យកទូរស័ព្ទដៃចំនួន ៤ ករណី មាន ៦ លើក និងកាប់ប្លន់យកម៉ូតូ ១ ករណី ១ លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់។ ចំណែក ២ ករណីទៀត គឺ ករណីក្មេងទំនើង យកជើងធាក់ផ្ដួលម៉ូតូ និងវាយបង្ករបួសស្នាម ឃាត់ខ្លួនបានចំនួន ៩ នាក់(ស្រី ៣ នាក់)។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងទំនើង ១ ក្រុម បានជិះម៉ូតូ បង្កហិង្សាដោយចេតនា ជិះទៅធាក់ម៉ូតូអ្នកធ្វើដំណើរ រួចទៅវាយស្ត្រីម្នាក់ រងរបួស ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពដល់ពលរដ្ឋ ជាពិសេសបង្ករបួសស្នាមដល់អ្នកដទៃ។

ដោយឡែកជនសង្ស័យ ៣ នាក់ ផ្សេងទៀតនោះ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ៤ ករណីផ្សេងគ្នា ដោយនៅក្នុងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ធ្វើសកម្មភាពចំនួន ៣ លើកផ្ទួនៗ និងកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KC-៩៧៤៤) ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ និង ១៥ នាទី ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤។

នគរបាលជំនាញព្រហ្មទណ្ឌ បានបញ្ជាក់ថា នគរបាលការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្តយកបក្ខពួកសេសសល់បន្តទៀត។ ចំពោះមុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលធ្វើសកម្មភាពហិង្សាដោយចេតនា ក្មេងទំនើង សមត្ថកិច្ចនឹងតាមបង្ក្រាបឲ្យដល់ឫសគល់ ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


